អដ្ឋកថា គាថាព្រះសុនាគត្ថេរ
គាថារបស់ព្រះសុនាគត្ថេរ មានពាក្យផ្តើមថា ចិត្តនិមិត្តស្សក ោវិទោ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះ ក៏មានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធអង្គ មុនៗ សន្សំកុសលដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុងភពនោះៗ ក្នុង សាសនាព្រះមានព្រះភាគព្រះនាមថាសិខី ក្នុងកប្បទី ៣១ អំពីភទ្ទកប្បនេះ កើតក្នុងត្រកូលព្រាហ្មណ៍ ចម្រើនវ័យហើយជាអ្នកដល់ត្រើយនៃត្រៃវេទ នៅក្នុង អាស្រមក្បែរមាត់ព្រៃ បង្រៀនមន្តដល់ព្រាហ្មណ៍ ៣០០០ នាក់ ។ ថ្ងៃ មួយ ឃើញព្រះសាស្តា ទើបពិនិត្យមើលលក្ខណៈ ហើយរាយមន្តសម្រាប់ ទាយលក្ខណៈ កើតសេចក្តីជ្រះថ្លាដ៏ក្រៃលែង ប្រារព្ធព្រះពុទ្ធញ្ញាណថាបុគ្គល ប្រកបដោយលក្ខណៈបែបនេះនឹងបានជាព្រះពុទ្ធវិជិតមារ មានព្រះញាណមិន មានទីបំផុត ដូច្នេះ ។ ដោយចិត្តជ្រះថ្លានោះ កុលបុត្តនោះកើតក្នុងទេវលោក អន្ទោលទៅមក ក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតជាបុត្តព្រាហ្មណ៍ម្នាក់ ក្នុងនាលកគាមមានឈ្មោះថាសុនាគ ។ កុលបុត្តនោះ ជាសម្លាញ់របស់ព្រះ ធម្មសេនាបតីកាលនៅជាគ្រហស្ថ ទៅកាន់សម្នាក់របស់ព្រះថេរៈ ស្តាប់ធម៌ ហើយ តាំងនៅក្នុងទស្សនភូមិ ( សោតាបន្នបុគ្គល ) ចម្រើនវិបស្សនា សម្រេចអរហត្តហើយ សមដូចគាថាព័ន្ធដែលលោកពោលទុក ក្នុងអបទាន ថា មានភ្នំមួយឈ្មោះវសភៈ នៅជិតព្រៃហិមពាន្ត ខ្ញុំសាងអាស្រម នៅនាជើងភ្នំនោះ ។ កាលនោះ ខ្ញុំជាព្រាហ្មណ៍ បានបង្រៀន សិស្ស ៣០០០ នាក់ លុះបង្រៀនសិស្សទាំងនោះរួចហើយក៏ ចូលទៅកាន់ទីសមគួរ ។ លុះព្រាហ្មណ៍ គឺខ្ញុំនេះឯង ជា អ្នកចេះចប់មន្ត អង្គុយក្នុងទីសមគួរហើយ ស្វែងរកមើលភេទ របស់ព្រះពុទ្ធ ក៏បានញ៉ាំងចិត្តឲ្យជ្