អដ្ឋកថា បវិដ្ឋត្ថេរគាថា

ក្បាលទី 41 · ទំព័រ 527

គាថារបស់ព្រះបវិដ្ឋត្ថេរ មានពាក្យផ្តើមថា ខន្ធា ទិដ្ឋា យថា ភូតំ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះក៏មានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធអង្គ មុនៗ ធ្វើបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុងភពនោះៗ ក្នុងសាសនារបស់ព្រះមានព្រះភាគព្រះនាមថាអត្ថទស្សី កុលបុត្តនេះបួសជាតាបស ឈ្មោះថាកេសវៈ ។ ថ្ងៃមួយ ចូលគាល់ព្រះសាស្តាស្តាប់ធម៌ហើយ មានចិត្ត ជ្រះថ្លាធ្វើអភិវាទផ្គងអញ្ជលីប្រទក្សិណហើយចៀសចេញទៅ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនេះ កើតក្នុងទេវលោក ធ្វើបុណ្យតៗមក អន្ទោលទៅមកក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតក្នុង ត្រកូលព្រាហ្មណ៍ក្នុងមគធរដ្ឋ ដល់នូវភាពជាអ្នកដឹងក្តីដោយលំដាប់ បួសជា បរិព្វាជក ព្រោះជាអ្នកមានអធ្យាស្រ័យបង្អោនទៅក្នុងនេក្ខម្មៈសិក្សាវត្ថុដែល គួរសិក្សាក្នុងលទ្ធិនោះ ស្តាប់ភាពដែលឧបតិស្សបរិព្វាជក និងកោលិតបរិព្វា ជកបួសក្នុងព្រះពុទ្ធសាសនាទើបគិតថាធម្មតាជនទាំង ២ នេះ ជាអ្នកមាន បញ្ញាច្រើនបួសក្នុងទីណាទីនោះប្រហែលជាប្រសើរដោយពិត ដូច្នេះហើយទៅកាន់ សម្នាក់របស់ព្រះសាស្តា ស្តាប់ធម៌ហើយ មាននូវសទ្ធាបួសហើយ ។ ព្រះសាស្តាត្រាស់ប្រាប់វិបស្សនាដល់លោក ព្រះថេរៈប្រារព្ធវិបស្សនា ធ្វើឲ្យ ជាក់ច្បាស់នូវអរហត្ត ក្នុងកាលមិនយូរឡើយ សមដូចគាថាព័ន្ធដែលលោក ពោលទុកក្នុងអបទានថា ខ្ញុំឈ្មោះនារទៈ តែគេស្គាល់ខ្ញុំថាកេសវៈវិញ ខ្ញុំកំពុងស្វែងរក កុសលអកុសល ក៏បានទៅកាន់សំណាក់ព្រះពុទ្ធជាម្ចាស់ ។