អដ្ឋកថា អជ្ជុនត្ថេរគាថា

ក្បាលទី 41 · ទំព័រ 530

គាថារបស់ព្រះអជ្ជុនត្ថេរ មានពាក្យផ្តើមថា អសក្ខឹ វត អត្តានំ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះ សម្ពុទ្ធអង្គមុនៗ សន្សំកុសលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុងភពនោះ ៗ ក្នុងសាសនាព្រះមានព្រះភាគព្រះនាមថាវិបស្សី កើតក្នុងកំណើតរាជសីហ៍ ។ ថ្ងៃមួយ ឃើញព្រះសាស្តាគង់ត្រង់គល់ឈើមួយដើម ក្នុងព្រៃគិតថា ក្នុង សម័យនេះព្រះសាស្តាអង្គនេះឯង ជាបុគ្គលឧត្តមជាងសត្វទាំងពួង ជាបុរស សីហៈ ដូច្នេះហើយ ជាអ្នកមានចិត្តជ្រះថ្លាកាច់មែករាំងដែលមានផ្ការីកស្គុស ស្គាយ មកបូជាព្រះសាស្តា ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះអន្ទោលទៅក្នុងទេវតានិងមនុស្សទាំងឡាយក្នុងពុទ្ធុប្បាទនេះ កើតក្នុងត្រកូលសេដ្ឋី ក្នុងក្រុងសាវត្ថី មានឈ្មោះថា អជ្ជុនៈ ។ កុលបុត្តនោះចូលដល់ភាពជាអ្នកដឹងក្តីហើយជាអ្នកស្និទ្ធស្នាលនឹង ពួកនិគ្រន្ថ បួសក្នុងលទ្ធិនិគ្រន្ថតាំងពីក្មេងនោះឯង ដោយគិតថា អញនឹង សម្រេចអមតធម៌ដោយឧបាយ កាលមិនឃើញសារៈក្នុងលទ្ធិនោះ ឃើញ យមកប្បាដិហារ្យ មានសទ្ធាហើយ ទើបបួសក្នុងសាសនា ប្រារព្ធវិបស្សនាបា នជាព្រះអរហន្តក្នុងកាលមិនយូរឡើយ ។ សមដូចគាថាព័ន្ធ ដែលលោក ពោលទុកក្នុងអបទានថា គ្រានោះ ខ្ញុំកើតជាកេសរមិគរាជ ជាអភិជាត កំពុងស្វែងរកភ្នំ ដែលគេទៅបានដោយកម្រ ក៏បានឃើញព្រះលោកនាយក ( ទើប គិតថា ) ឱហ្ន៎ ព្រះមហាវីរៈនេះហើយ ទ្រង់ញ៉ាំងមហាជនឲ្យ រលត់ទុក្ខ បើដូច្នោះ គួរអាត្មាអញចូលទៅអង្គុយជិតព្រះពុទ្ធនេះ ព្រះអង្គជាទេវតារបស់ទេវតា ជានរាសភៈ ។