គាថាព្រះសាមិទត្តត្ថេរ

ក្បាលទី 41 · ទំព័រ 539

ខន្ធ ៥ ខ្ញុំកំណត់ដឹងហើយ ខន្ធ ៥ មានឫសគល់ដាច់ហើយ ជាតិសង្សារអស់ហើយ ភពថ្មីទៀត ( របស់ខ្ញុំ ) មិនមានក្នុងកាលឥឡូវនេះ ។ សាមិទត្តត្ថេរ ។ ឧទ្ទាន និយាយអំពីសមិតិគុត្តត្ថេរ ១ កស្សបត្ថេរ ១ សីហត្ថេរ ១ នីតត្ថេរ ១ សុនាគត្ថេរ ១ នាគិតត្ថេរ ១ បវិដ្ឋត្ថេរ ១ អជ្ជុនជាឥសី ១ ទេវសុភត្ថេរ ១ សាមិទត្តត្ថេរមានកម្លាំង ច្រើន ១ ។