គាថាព្រះបរិបុណ្ណកត្ថេរ

ក្បាលទី 41 · ទំព័រ 543

សុធាភោជនមានរសទាំងរយ អាត្មាអញមិនសរសើរដូច ភោជនគឺនិព្វានសុខដែលអាត្មាអញបរិភោគហើយក្នុងថ្ងៃនេះទេ ធម៌ដែលព្រះពុទ្ធ គោតម ព្រះអង្គឃើញដោយបញ្ញារាប់មិនបាន ទ្រង់សម្តែងហើយ ( ទើប ជាធម៌មានរសច្រើន ) ។