អដ្ឋកថា គាថាព្រះបរិបុណ្ណកត្ថេរ

ក្បាលទី 41 · ទំព័រ 543

គាថារបស់ព្រះបរិបុណ្ណកត្ថេរ មានពាក្យផ្តើមថា ន តថា មតំ សតរសំ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធ អង្គមុនៗ ក្នុងសាសនារបស់ព្រះមានព្រះភាគព្រះនាមថាធម្មទស្សី កុលបុត្ត នេះ កើតក្នុងផ្ទះមានត្រកូលដល់នូវភាពជាអ្នកដឹងក្តីហើយ ។ កាលព្រះសាស្តា បរិនិព្វានហើយ បានធ្វើការបូជាដ៏ឧឡារដោយគ្រឿងសក្ការៈ មានផ្កា ជាដើម ត្រង់ចេតិយរបស់ព្រះសាស្តា ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះកើតក្នុងពួកទេវតាទាំងឡាយ ធ្វើបុណ្យ ហើយ អន្ទោលទៅមកតែក្នុងសុគតិភពបុណ្ណោះ ក្នុងពុទ្ធុប្បាទនេះកើតក្នុងត្រកូល នៃស្តេចសក្យៈក្នុងនគរកបិលពស្តុ ដល់នូវភាពជាអ្នកដឹងក្តីហើយប្រាកដ ឈ្មោះថា បរិបុណ្ណកៈ ព្រោះជាអ្នកមានសម្បត្តិបរិបូណ៌ ។ កុលបុត្តនោះ បរិភោគអាហារឈ្មោះសតរស អស់កាលដ៏យូរ ព្រោះ ជាអ្នកសម្បូរដោយសម្បត្តិ ស្តាប់ដំណឹងថាព្រះបរមសាស្តា ទ្រង់សោយព្រះ ក្រយាហារដែលលាយគ្នា កើតសេចក្តីសង្វេគក្នុងសង្សារថា ព្រះសាស្តាទ្រង់ ជាក្សត្រសុខុមាលជាតិ ទ្រង់សម្លឹងដល់សុខក្នុងព្រះនិព្វាន ទ្រង់ញ៉ាំងអត្តភាព ឲ្យប្រព្រឹត្តទៅដោយអាហារតាមមានតាមបាន ចុះហេតុអ្វី ពួកយើងនាំគ្នាល្មោភ ក្នុងអាហារ បរិេភោគតែអាហារដែលបរិសុទ្ធ សមគួរដែលពួកយើងស្វែងរក សេចក្តីសុខ គឺព្រះនិព្វានតែម្យ៉ាង ដូច្នេះ ។ កុលបុត្តនោះ លះឃរាវាស វិស័យ ហើយបួសក្នុងសម្នាក់របស់ព្រះសាស្តា កាលព្រះសាស្តាទ្រង់ទូន្មាន ក្នុងកាយគតាសតិកម្មដ្ឋាន តាំងនៅក្នុងកាយគតាសតិកម្មដ្ឋាននោះ ធ្វើឈាន ដែលបានហើយឲ្យជាបាទធ្វើកម្មក្នុងវិបស្សនា ហើយចម្រើនវិបស្សនាកម្មដ្ឋាន សម្រេចអ