ឯរកត្ថេរគាថា

ក្បាលទី 41 · ទំព័រ 552

ម្នាលឯរកៈ កាមទាំងឡាយជាទុក្ខ ម្នាលឯរកៈ កាមទាំងឡាយ មិនមែនជាសុខទេ ម្នាលឯរកៈ បុគ្គលណាប្រាថ្នារកកាម បុគ្គលនោះ ឈ្មោះ ថាប្រាថ្នាទុក្ខ ម្នាលឯរកៈ បុគ្គលណាមិនប្រាថ្នារកកាម បុគ្គលនោះ ឈ្មោះ ថាមិនប្រាថ្នាទុក្ខទេ ។