អដ្ឋកថា ឯរកត្ថេរគាថា
គាថារបស់ព្រះឯរកត្ថេរ មានពាក្យផ្តើមថា ទុក្ខា កាមា ឯរក ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះ ក៏មានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យទុកក្នុងភពនោះៗជាច្រើន ក្នុងសាសនានៃព្រះមានព្រះភាគ ព្រះនាមថាសិទ្ធត្ថ កុលបុត្តនេះកើតក្នុងផ្ទះមានត្រកូល ដល់នូវភាពជាអ្នកដឹង ក្តីហើយ ។ ថ្ងៃមួយឃើញព្រះសាស្តា ជាអ្នកមានចិត្តជ្រះថ្លា កាលរក របស់អ្វីមួយដែលគួរថ្វាយព្រះបរមសាស្តាមិនបាន ទើបគិតថា ណ្ហើយចុះ អញនឹងប្រើកម្លាំងកាយបំពេញបុណ្យដូច្នេះហើយ ឆ្កាផ្លូវសម្រាប់ព្រះសាស្តា ធ្វើផ្លូវឲ្យរាបស្មើហើយ ។ ព្រះសាស្តាយាងទៅតាមផ្លូវដែលកុលបុត្តនោះធ្វើ ហើយយ៉ាងនោះ កុលបុត្តនោះឃើញព្រះមានព្រះភាគយាងទៅតាមផ្លូវនោះជា អ្នកមានចិត្តជ្រះថ្លា ថ្វាយបង្គំហើយ ផ្គងអញ្ជលី មានព្រះពុទ្ធជាអារម្មណ៍មិន លះបង់បីតិ រហូតដល់ព្រះមានព្រះភាគយាងទៅផុតអំពីទស្សនវិស័យ ( ដាច់ កន្ទុយភ្នែក ) ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះកើតក្នុងទេវលោក ធ្វើបុណ្យរឿយៗ អន្ទោលទៅមកតែក្នុងសុគតិភពបុណ្ណោះ ក្នុងពុទ្ធុប្បាទនេះ កើតជាបុត្តរបស់ កុដុម្ពិកៈក្នុងនគរសាវត្ថី មានឈ្មោះថា ឯរកៈ ជាអ្នកមានរូបល្អ គួរមើល គួរជ្រះថ្លា មានការឈ្លាសវៃក្រៃលែងក្នុងកិច្ចធំតូច ។ មាតាបិតារបស់កុលបុត្ត នោះ នាំទារិកាដែលសមគ្នាដោយត្រកូល រូប មារយាទ វ័យ និងការ ឈ្លាសវៃមករេបោអាពាហ៍ពិពាហ៍ឲ្យ កុលបុត្តនោះ នៅគ្រប់គ្រងផ្ទះ ជាមួយ ទារិកា ហើយកើតសេចក្តីសង្វេគក្នុងសង្សារ ដោយអារម្មណ៍ដែលជាទីតាំង នៃសេចក្តីសង្វេគណាមួយ ព្រោះជាភពចុងក្រោយ ទៅកាន់សម្នាក់របស់ព្រះសាស្តា ស្តាប់ធម៌ហើយមានសទ្ធា