អដ្ឋកថា គាថាព្រះមេត្តជិតេរ

ក្បាលទី 41 · ទំព័រ 557

គាថារបស់ព្រះមេត្តជិត្ថេរ មានពាក្យផ្តើមថា នមោ ហិ តស្ស ភគវតោ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ក្នុងសាសនារបស់ព្រះមានព្រះភាគព្រះនាមថា អនោមទស្សី កុលបុត្តនេះកើតក្នុងផ្ទះមានត្រកូល ដល់នូវភាពជាអ្នកដឹងក្តីហើយ ជាអ្នកមាន ចិត្តជ្រះថ្លាក្រៃលែងក្នុងព្រះសាសនា ធ្វើទេនបូជាត្រង់ពោធិព្រឹក្ស ដោយឥដ្ឋ ទាំងឡាយ ហើយឲ្យបូកលាបដោយបាយអ ព្រះសាស្តាទ្រង់ធ្វើអនុមោទនា ដល់កុលបុត្តនោះ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះកើតក្នុងទេវលោក ធ្វើបុណ្យរឿយៗ មក អន្ទោលទៅក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតជា កូនរបស់ព្រាហ្មណ៍ម្នាក់ក្នុងដែនមគធៈមានឈ្មោះថាមេត្តជិ ។ មេត្តជិព្រាហ្មណ៍ចម្រើនវ័យហើយ ឃើញទោសក្នុងកាមទាំងឡាយបួស ជាតាបសនៅក្នុងព្រៃ បានឮដំណឹងអំពីការកើតឡើងនៃព្រះពុទ្ធហើយ កាល បុព្វហេតុដាស់តឿន ទៅកាន់សម្នាក់របស់ព្រះសាស្តា ទូលសួរបញ្ញា ប្រារព្ធ ការប្រព្រឹត្តទៅ និងការត្រឡប់មក សេចក្តីទុក្ខ និងការរំលត់ទុក្ខ កាលព្រះសាស្តា ទ្រង់វិសជ្ជនាបញ្ញាហើយ បាននូវសទ្ធាបួសហើយ ផ្តើមវិបស្សនា សម្រេចអរហត្តហើយ ។ សមដូចគាថាព័ន្ធដែលលោកពោលក្នុងអបទានថា ខ្ញុំបានធ្វើខឿនពោធិព្រឹក្សនៃព្រះមុនីព្រះនាមអនោមទស្សី បាន ដាក់ដុំបាយអ ហើយធ្វើនូវបាណិកម្ម ( បូក ) ។ ព្រះសាស្តា ព្រះនាម អនោមទស្សី ប្រសើរជាងនរៈ គង់ក្នុងកណ្តាលភិក្ខុ សង្ឃឃើញអំពើដែលខ្ញុំធ្វើល្អនោះហើយ ទើបសម្តែងគាថានេះ ថា កុលបុត្តនេះ បានសោយសម្បត្តិដោយការបូកបាយអនេះ ផង ដោយការតម្កល់ទុកនូវចេតនាផង ហើយនឹងធ្វើនូវព្រះ និព្វានជាទីបំផុតទុក្ខ ។