អដ្ឋកថា ចក្ខុបាលត្ថេរគាថា

ក្បាលទី 41 · ទំព័រ 561

គាថារបស់ព្រះចក្ខុបាលត្ថេរ មានពាក្យផ្តើមថា អន្ធោហំ ហតនេត្តោស្មិ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធ អង្គមុនៗ ធ្វើបុណ្យទុកក្នុងភពនោះៗ ក្នុងសាសនានៃព្រះមានព្រះភាគព្រះនាម ថាសិទ្ធត្ថ កើតក្នុងផ្ទះមានត្រកូល ដល់នូវភាពជាអ្នកដឹងក្តីហើយ ។ កាល ព្រះមានព្រះភាគបរិនិព្វានហើយ កាលមហាជនកំពុងធ្វើការឆ្លងព្រះស្តូប កាន់ យកផ្កាទៅបូជាព្រះស្តូបហើយ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះកើតក្នុងទេវលោក ធ្វើបុណ្យរឿយៗ អន្ទោលទៅមកក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតជាបុត្ត របស់កុដុម្ពិកៈឈ្មោះមហាសុវណ្ណក្នុងនគរសាវត្ថី មានឈ្មោះថា បាលៈ ។ ក្នុងកាលដែលកុលបុត្តនេះ ចេះរត់លេងទៅមកបាន មាតាក៏ប្រសូតបុត្ត ម្នាក់ទៀតដាក់ឈ្មោះបុត្តនោះថាចូឡបាលហើយហៅបុត្តច្បងថាមហាបាល ។ កាលបុត្តទាំង ២ ចម្រើនវ័យហើយ មាតាបិតាក៏ចងដោយចំណង គឺផ្ទះ ។ ក្នុងសម័យនោះ ព្រះសាស្តាគង់នៅក្នុងវិហារឈ្មោះថាជេតពន ក្នុងក្រុងសាវត្ថី ។ ក្នុងបណ្តាបងប្អូនទាំង ២ នោះ មហាបាលជាបងទៅកាន់វិហារ មួយ អន្លើដោយឧបាសកទាំងឡាយដែលទៅកាន់ជេតពនមហាវិហារ ស្តាប់ធម៌ក្នុង សម្នាក់ព្រះសាស្តាបាននូវសទ្ធា ហើយប្រគល់សម្បត្តិ ឲ្យជាភារៈរបស់ប្អូន ប្រុសតែម្នាក់ ខ្លួនឯងចេញបួស ឧបសម្បទាហើយ នៅក្នុងសម្នាក់របស់អាចារ្យនិងឧបជ្ឈាយ៍អស់ ៥ ឆ្នាំ កាលចេញវស្សាបវារណាហើយ រៀននូវ កម្មដ្ឋានក្នុងសម្នាក់របស់ព្រះសាស្តា បានភិក្ខុជាសម្លាញ់ ៦០ រូប ស្វែងរកទីលំនៅ ដែលសមគួរដល់ការចម្រើនភាវនា អាស្រ័យបច្ចន្តគ្រាមមួយកន្លែងនៅក្នុង សាលាស្លឹកដែលពួកឧបាស