អដ្ឋកថា ខណ្ឌសុមនត្ថេរគាថា

ក្បាលទី 41 · ទំព័រ 568

គាថារបស់ព្រះខណ្ឌសុមនត្ថេរ មានពាក្យផ្តើមថា ឯកបុប្ផំ ចជិត្វាន ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ក្នុងពុទ្ធុប្បាទរបស់ព្រះមានព្រះភាគព្រះនាមថាបទុមុត្តរៈ កុលបុត្ត នេះកើតក្នុងផ្ទះមានត្រកូល ដល់នូវភាពជាអ្នកដឹងក្តីហើយ កាលព្រះសាស្តា បរិនិព្វានហើយ បានសាងវេទិកាធ្វើដោយខ្លឹមចន្ទន៍ជុំវិញព្រះស្តូបនោះ ហើយបានធ្វើនូវការបូជាធំ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះសោយសម្បត្តិដ៏ឧឡារក្នុងទេវតា និង មនុស្សទាំងឡាយ ក្នុងសាសនារបស់ព្រះមានព្រះភាគ ព្រះនាមថាកស្សបៈ កើតក្នុងត្រកូលកុដុម្ពិកៈ ។ កាលព្រះសាស្តាបរិនិព្វានហើយ ព្រះរាជាទ្រង់ ធ្វើការបូជាដោយផ្កា ឧទ្ទិសចំពោះព្រះស្តូបមាស កុលបុត្តនោះ រកផ្កាមិនបាន ឃើញផ្កាម្លិះមួយមែក ទើបទិញផ្កាម្លិះមួយមែកនោះ ដោយតម្លៃខ្ពស់កាន់យក ទៅបូជាត្រង់ព្រះចេតិយ កើតបីតិសោមនស្សដ៏ឧឡារ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះកើតក្នុងទេវលោក សោយសុខក្នុង ស្ថានសួគ៌ ៨០ កោដិឆ្នាំ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងត្រកូលស្តេចមល្លៈ នា នគរបាវា ។ ក្នុងថ្ងៃដែលកុលបុត្តនោះកើត ស្ករអំពៅ ស្ករក្រាម និងផ្កាម្លិះ ទាំងឡាយបានកើតក្នុងផ្ទះដោយហេតុនោះ ទើបមនុស្សទាំងឡាយដាក់ឈ្មោះ ថាខណ្ឌសុមនៈ ។ កុលបុត្តនោះ ដល់នូវភាពជាអ្នកដឹងក្តីហើយ កាលព្រះមាន ព្រះភាគ គង់នៅក្នុងសួនអម្ពវ័នរបស់នាយចុន្ទក្នុងនគរបាវាចូលទៅគាល់ ហើយស្តាប់ធម៌មានសទ្ធាបួសហើយបំពេញវិបស្សនា បានជាអ្នកមានអភិញ្ញា ៦ ក្នុងកាលមិនយូរឡើយ សមដូចគាថាព័ន្ធដែលលោកពោលទុកក្នុងអប ទានថា ព្រះជិនស្រីសម្ពុទ្ធព្រះនាមបទុមុត្តរៈ ជាច្បងក្នុងលោកជា នរាសភៈ រុងរឿងដូចគំនរភ្លើង ទ្រង់បរិនិព្វានហើ