អដ្ឋកថា តិស្សត្ថេរគាថា

ក្បាលទី 41 · ទំព័រ 573

គាថារបស់ព្រះតិស្សត្ថេរ មានពាក្យផ្តើមថា ហិត្វា សតបលំ កំសំ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធ អង្គមុនៗ ក្នុងសាសនាព្រះមានព្រះភាគព្រះនាមថាវិបស្សី កើតក្នុងត្រកូល អ្នកធ្វើយាន ដល់នូវភាពជាអ្នកដឹងក្តីហើយ ថ្ងៃមួយឃើញព្រះមានព្រះភាគ ហើយ មានចិត្តជ្រះថ្លាធ្វើបន្ទះក្តារដោយដើមចន្ទន៍ ថ្វាយដល់ព្រះមានព្រះភាគ ព្រះមានព្រះភាគទ្រង់ក៏ប្រើប្រាស់បន្ទះក្តារនោះ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះកើតក្នុងទេវលោក ធ្វើបុណ្យរឿយៗ មក អន្ទោលទៅមកក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើត ក្នុងរាជត្រកូលក្នុងរោរុវនគរ ។ ព្រះរាជកុមារចម្រើនព្រះជន្មវស្សាហើយ កាល ព្រះបិតាសោយទិវង្គត ក៏តាំងនៅក្នុងរាជសម្បត្តិ ជាអទិដ្ឋសម្លាញ់របស់ព្រះ បាទពិម្ពិសារ បញ្ជូនបណ្ណាការកែវមណី កែវមុក្តារនិងសំពត់ជាដើមមកថ្វាយ ព្រះបាទពិម្ពិសារ ។ ព្រះបាទពិម្ពិសារទ្រង់ស្តាប់ភាពមានបុណ្យរបស់ព្រះបាទ នគររោរុវៈនោះ ទើបទ្រង់បញ្ជូនរាជបណ្ណាការតបទៅ ហើយឲ្យចារិកពុទ្ធចរិយាក្នុងចិត្តបណ្ណ និងចារិកបដិច្ចសមុប្បាទ ក្នុងព្រះសុវណ្ណបណ្ណបញ្ជូនទៅ ថ្វាយ ។ ព្រះបាទរោរុវៈ ទ្រង់ទតព្រះពុទ្ធចរិយាដែលចារិកលើចិត្តបណ្ណ និង លំដាប់នៃបដិច្ចសមុប្បាទ ដែលចារិកក្នុងសុវណ្ណបណ្ណ ទ្រង់ពិចារណាឃើញ បវត្តិនិងវិវត្តិ ( ការកើតនៃទុក្ខនិងការរលត់នៃទុក្ខ ) ពិចារណាលំដាប់នៃរាជសាសន៍ក្នុងព្រះទ័យហើយ កើតសេចក្តីសង្វេគព្រោះទ្រង់មានបុញ្ញាធិការបាន ធ្វើទុកហើយក្នុងព្រះពុទ្ធអង្គមុនៗ និងព្រោះភពនេះជាភពចុងក្រោយទើបទ្រង់ ព្រះតម្រិះថា អញប