អដ្ឋកថា គាថាព្រះអភយត្ថេរ

ក្បាលទី 41 · ទំព័រ 578

គាថារបស់ព្រះអភយត្ថេរ មានពាក្យផ្តើមថា រូបំ ទិស្វា សតិ មុដ្ឋា ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យ ដែលជាឧបនិស្ស័យនៃព្រះនិព្វាន ទុកក្នុងភព នោះៗ ក្នុងសាសនានៃព្រះមានព្រះភាគ ព្រះនាមថាសុមេធ កុលបុត្តនេះកើត ក្នុងផ្ទះមានត្រកូល ដល់នូវភាពជាអ្នកដឹងក្តីហើយ ថ្ងៃមួយ ឃើញព្រះមាន ព្រះភាគព្រះនាមសុមេធ បានធ្វើការបូជាដោយផ្កាស្រល់ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះកើតក្នុងពួកទេវតា ធ្វើបុណ្យតៗ មក អន្ទោលទៅមកក្នុងសុគតិភពបុណ្ណោះ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងត្រកូល ព្រាហ្មណ៍ក្នុងនគរសាវត្ថី មាននាមថាអភ័យ ដល់នូវភាពជាអ្នកដឹងក្តីហើយ កាលហេតុសម្បត្តិដាស់តឿន ថ្ងៃមួយទៅកាន់វិហារ ស្តាប់ព្រះធម្មទេសនា របស់ព្រះសាស្តាហើយ មានសទ្ធា ទើបចេញបួស ធ្វើបុព្វកិច្ចស្រេចហើយ ចម្រើនវិបស្សនា ។ ថ្ងៃមួយ លោកចូលទៅកាន់ស្រុកដើម្បីបិណ្ឌបាត ឃើញមាតុគ្រាមតែង ខ្លួនយ៉ាងស្អាត ហើយកើតឆន្ទរាគៈ ប្រារព្ធរូបរបស់ស្រីនោះ ដោយអំណាច នៃអយោនិសោមនសិការ ចូលទៅកាន់វិហារ ហើយសង្កត់ចិត្តរបស់ខ្លួនថា កាលអញលះបង់សតិ សម្លឹងមើល កិលេសក្នុងរូបារម្មណ៍កើតឡើងហើយ ដល់អញ អញធ្វើកម្មមិនសមគួរ ដូច្នេះ ចម្រើនវិបស្សនា សម្រេចអរហត្តក ្នុងរំពេចនោះឯង សមដូចគាថាព័ន្ធដែលលោកពោលទុកក្នុងអបទានថា ព្រះសយម្ភូព្រះនាមសុមេធៈ ឥតមានបុគ្គលផ្ចាញ់បាន ទ្រង់ ចម្រើនវិវេក ស្តេចចូលទៅកាន់ព្រៃធំ ។