អដ្ឋកថា ្បទុតិយ្ទ ទេវសភត្ថេរគាថា
គាថារបស់ព្រះទេវសភត្ថេរ មានពាក្យផ្តើមថា សម្មប្បធាន សម្បន្នោ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វាន ទុកក្នុងភពនោះៗ ក្នុងសាសនារបស់ព្រះមានព្រះភាគព្រះនាមថាសិខី កើតក្នុងផ្ទះនៃត្រកូលដល់ នូវភាពជាអ្នកដឹងក្តីហើយ ។ ថ្ងៃមួយឃើញព្រះមានព្រះភាគព្រះនាមថាសិខី ជាអ្នកមានចិត្តជ្រះថ្លា ហើយបានធ្វើការបូជាដោយផ្កាច្បា ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះអន្ទោលទៅក្នុងទេវតា និងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះកើតក្នុងសក្យត្រកូលមានឈ្មោះថាទេវសភៈ ។ កុលបុត្ត នោះចម្រើនវ័យហើយ ឃើញពុទ្ធានុភាព ក្នុងកាលព្រះបរមសាស្តាយាង មកដើម្បីរម្ងាប់នូវការទាស់ទែងគ្នា ក្នុងរឿងឆ្នួតក្បាល មានចិត្តជ្រះថ្លាហើយ តាំងនៅក្នុងសរណគមន៍ កាលព្រះសាស្តាគង់នៅក្នុងនិគ្រោធារាម ចូលទៅ គាល់ព្រះសាស្តាទៀត បាននូវសទ្ធាទើបចេញបួស ធ្វើបុព្វកិច្ចស្រេចហើយ ចម្រើនវិបស្សនា សម្រេចអរហត្តក្នុងកាលមិនយូរឡើយ សមដូចគាថាព័ន្ធ ដែលលោកពោលទុកក្នុងអបទានថា ( ខ្ញុំបានឃើញព្រះពុទ្ធព្រះនាមសិខី ) ទ្រង់បរិសុទ្ធប្រាសចាក មន្ទិលដូចព្រះចន្រ្ទ មានព្រះហបឫទ័យថ្លាស្អាត មិនល្អក់ មាន នន្ទិរាគៈនិងភពអស់ហើយព្រះអង្គឆ្លងហើយនូវវិសត្តិកាតណ្ហា ក្នុងលោក ព្រះអង្គញ៉ាំងប្រជុំជនឲ្យរលត់ទុក្ខ ទ្រង់ឆ្លងហើយ ជាព្រះមុនីរបស់ពួកជនអ្នកឆ្លង កំពុងចម្រើនឈាន មានព្រះ ហបឫទ័យនឹងក្នុងអារម្មណ៍តែមួយ តាំងមាំល្អក្នុងព្រៃ ។ ខ្ញុំ ពាក់នូវផ្កាច្បាលើខ្សែអំបោះ ហើយថ្វាយចំពោះព្រះពុទ្ធ ព្រះនាម សិខី ជាផៅពង្សនៃល