គាថាព្រះពេលដ្ឋកានិត្ថេរ

ក្បាលទី 41 · ទំព័រ 589

បុរសបុគ្គលល្ងង់ខ្លៅ លះបង់សភាពជាគ្រហស្ថ ( ចូលកាន់ ផ្នួស ) ជាអ្នកមិនបានអប់រំខ្លួន ជាអ្នកមានមាត់ដូចជានង្គ័ល ខ្ជិលច្រអូស បានតែខាងចិញ្ចឹមពោះ ដូចជ្រូកស្រុកធំដែលគេបំប៉នដោយចំណី តែងចូលទៅ កាន់ភគ៌រឿយៗ ។