អដ្ឋកថា សេតុច្ឆត្ថេរគាថា
គាថារបស់ព្រះសេតុច្ឆត្ថេរ មានពាក្យផ្តើមថា មានេន វញ្ចិតាសេ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វាន ទុកក្នុងភពនោះៗ ក្នុងពុទ្ធុប្បាទរបស់ព្រះសម្មាសម្ពុទ្ធព្រះនាមថា តិស្សៈ កើតក្នុងផ្ទះមានត្រកូល ដល់នូវភាពជាអ្នកដឹងក្តីហើយ ។ ថ្ងៃមួយឃើញព្រះមានព្រះភាគ ព្រះនាម ថាតិស្សៈ មានចិត្តជ្រះថ្លា បានថ្វាយផ្លែខ្នុរដែលមានរសផ្អែម និងរបស់ទំពា គឺផ្លែដូងដែលត្រៀមទុក ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះកើតក្នុងទេវលោក អន្ទោលទៅមកក្នុង ទេវតានិងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះកើតជាឱរសរបស់ព្រះរាជាដែល សោយរាជ្យក្នុងមណ្ឌលមួយអង្គមាននាមថាសេតុច្ឆៈ ។ កាលព្រះជនកសោយ ទិវង្គតហើយ កុលបុត្តនេះតាំងនៅក្នុងរាជសម្បត្តិ ធ្វើរាជកិច្ចធូររលុង ព្រោះ មិនមាននូវឧស្សាហៈនិងមិនមានសមត្ថភាព ធ្វើឲ្យរាជសម្បត្តិធ្លាក់ក្នុងកណ្តាប់ ដៃរបស់សត្រូវ កើតនូវសេចក្តីសង្វេគ ព្រោះដល់នូវសេចក្តីទុក្ខ ទតឃើញ ព្រះមានព្រះភាគ ទ្រង់ចារិកទៅតាមជនបទ ជាអ្នកមានសទ្ធា ទ្រង់ព្រះផ្នួស ហើយធ្វើនូវបរិកម្មសម្រេចអរហត្តក្នុងថ្ងៃនោះឯងសមដូចគាថាព័ន្ធដែលលោក ពោលទុកក្នុងអបទានថា ក្នុងកាលពីដើម ខ្ញុំបានថ្វាយផ្លែឈើ បានថ្វាយផ្លែដូងដែលគេ សន្មតថាជាបង្អែមចំពោះព្រះមានព្រះភាគ ព្រះនាមតិស្សៈ ។