អដ្ឋកថា ពន្ធុរត្ថេរគាថា
គាថារបស់ព្រះពន្ធុរត្ថេរ មានពាក្យផ្តើមថា នាហំ ឯតេន អត្ថិកោ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធ អង្គមុនៗ ។ ក្នុងសាសនានៃព្រះមានព្រះភាគព្រះនាមថាសិទ្ធត្ថ កុលបុត្ត នេះជាមហាមាត្យអ្នកគ្រប់គ្រង ក្នុងព្រះរាជវាំងរបស់ព្រះរាជាមួយអង្គ ឃើញ ព្រះមានព្រះភាគមួយអន្លើដោយបរិស័ទ ឆ្លងកាត់លានព្រះរាជវាំង មានចិត្ត ជ្រះថ្លា បេះផ្កាច្បាបូជាព្រះលោកនាយក មួយអន្លើដោយភិក្ខុសង្ឃ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះកើតក្នុងទេវលោក អន្ទោលទៅមកក្នុង សុគតិភពបុណ្ណោះ ក្នុងពុទ្ធុប្បាទនេះ កើតជាកូនសេដ្ឋីក្នុងសីលវតីនគរ មាន ឈ្មោះថាពន្ធុរៈ ។ កុលបុត្តនោះដល់នូវភាពជាអ្នកដឹងក្តីហើយ ទៅកាន់ក្រុង សាវត្ថីដោយករណីយកិច្ច ឯណានីមួយ ហើយទៅកាន់ព្រះវិហារ មួយអន្លើ ដោយឧបាសកទាំងឡាយ ស្តាប់ព្រះធម្មទេសនារបស់ព្រះសាស្តា មានសទ្ធា បួសហើយផ្តើមតាំងវិបស្សនា សម្រេចអរហត្តក្នុងកាលមិនយូរឡើយ ព្រោះ ជាអ្នកមានញាណចាស់ក្លា សមដូចគាថាព័ន្ធដែលលោកពោលទុកក្នុងអបទាន ថា ព្រះមានព្រះភាគ ព្រះនាមសទ្ធត្ថៈ ជាចម្បងក្នុងលោកជានរាសភៈ មានពួកសាវ័ក ចោមរោមហើយ ទ្រង់ស្តេចមកកាន់ ក្រុង ។ ខ្ញុំជាអ្នកគ្រប់គ្រងក្នុងខាងក្នុងបូរី របស់ស្តេចដែល ស្តេចតែងតាំង ខ្ញុំចូលទៅក្នុងប្រាសាទ បានឃើញព្រះពុទ្ធជា លោកនាយក ។ ខ្ញុំយកផ្កាច្បារោយរាយចំពោះភិក្ខុសង្ឃរោយ រាយចំពោះព្រះពុទ្ធ ធ្វើឲ្យផ្សេងច្រើនក្រៃលែងជាងនោះ ។ ក្នុង កប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំ មិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ ក្នុងកប្បទី ៨៧