អដ្ឋកថា គាថាព្រះមសិតវម្ភត្ថេរ
គាថារបស់ព្រះមលិតវម្ភត្ថេរ មានពាក្យផ្តើមថា ឧក្កណ្ឋិតោ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះ កើតជាបក្សីក្នុងជាតស្រះមួយកន្លែង មិនឆ្ងាយ ពីព្រៃហិមពាន្ត ក្នុងសាសនារបស់ព្រះមានព្រះភាគព្រះមានថាបទុមុត្តរៈ ។ ព្រះមានព្រះភាគព្រះនាមថាបទុមុត្តរៈ កាលទ្រង់អនុគ្រោះបក្សីនោះ ទើបយាង ទៅកាន់ស្រះនោះ ហើយទ្រង់ចង្រ្កមត្រង់មាត់ស្រះ ។ បក្សីឃើញព្រះមាន ព្រះភាគហើយ មានចិត្តជ្រះថ្លា ពាំយកផ្កាកុមុទក្នុងស្រះទៅបូជាព្រះមានព្រះភាគ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះអន្ទោលទៅក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតជាបុត្តព្រាហ្មណ៍ម្នាក់ក្នុងកុរុកច្ឆនគរ មាននាម ថា មលិតវម្ភ ។ កុលបុត្តនោះដឹងក្តីហើយ ចូលទៅរកព្រះបច្ឆាភូមហាថេរៈ ស្តាប់ធម៌ក្នុងសម្នាក់របស់ព្រះថេរៈ មានសទ្ធាបួសហើយចម្រើននូវវិបស្សនា ។ ព្រះថេរៈមានសភាពយ៉ាងនេះ គឺក្នុងទីណារកភោជនជាទីសប្បាយ បានដោយលំបាក បច្ច័យក្រៅអំពីនេះរកបានងាយ លោកមិនចៀសចេញទៅ អំពីទីនោះ តែក្នុងទីណារកភោជនជាទីសប្បាយបានដោយងាយ បច្ច័យក្រៅពី នេះរកបានលំបាក លោកមិននៅក្នុងទីនោះចៀសចេញទៅមួយរំពេច កាល លោកនៅយ៉ាងនេះ ចម្រើនវិបស្សនា សម្រេចអរហត្តហើយ ក្នុងកាលមិន យូរឡើយ ព្រោះភាពដែលលោកជាអ្នកសម្បូរដោយហេតុ និងព្រោះភាព ដែលលោកជាអ្នកមានជាតិនៃមហាបុរស សមដូចគាថាព័ន្ធដែលលោកពោល ទុកក្នុងអបទានថា មានស្រះកើតឯងដ៏ធំ ក្នុងទីជិតភ្នំហិមពាន្ត ជាស្រះដេរដាស ដោយឈូកនិងឧប្បល ព្រោងព្រាតដោយផ្កាឈូកស ។