អដ្ឋកថា ធម្មសំវរត្ថេរគាថា
គាថារបស់ព្រះធម្មសំវរត្ថេរ មានពាក្យផ្តើមថា បព្វជឹ តុលយិត្វាន ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះ ក្នុងកាលព្រះមានព្រះភាគ ព្រះនាមថាបទុមុត្តរៈ ជាព្រាហ្មណ៍ឈ្មោះថាសុវច្ឆៈ រៀនចប់ត្រៃវេទ ឃើញទោសក្នុងការនៅគ្រប់គ្រង ផ្ទះ ទើបបួសជាតាបសសាងអាស្រមក្នុងញកភ្នំ ត្រង់ជាយព្រៃ រួមនឹង តាបសជាច្រើន ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់មានបំណងបណ្តុះនូវពូជ គឺកុសល ដល់កុលបុត្តនោះ ទើបយាងទៅប្រថាប់ឈរលើអាកាស ក្បែរអាស្រម រួច ទ្រង់សម្តែងឥទ្ធិប្បាដិហារ្យ សុវច្ឆតាបសឃើញឥទ្ធិប្បាដិហារ្យនោះ ជាអ្នក មានចិត្តជ្រះថ្លា ប្រាថ្នានឹងបូជា ទើបបេះផ្កាខ្ទឹងមកថ្វាយ ។ ព្រះសាស្តាទ្រង់ ព្រះតម្រិះថា សម្រាប់ពូជ គឺកុសលមានប្រមាណបុណ្ណេះ ល្មមសមគួរដល់ តាបសនេះ ដូច្នេះហើយ ទ្រង់យាងចៀសចេញទៅ តាបសបេះផ្កាមករោយ លើផ្លូវដែលព្រះបរមសាស្តាយាងឆ្លងទៅ ហើយញ៉ាំងចិត្តឲ្យជ្រះថ្លា ឈរផ្គង អញ្ជលីហើយ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ កើតក្នុងទេវលោក អន្ទោលទៅមក ក្នុងសុគតិភពបុណ្ណោះ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងត្រកូលព្រាហ្មណ៍ដែនមគធៈ មានឈ្មោះថាធម្មសវៈ ដល់នូវភាពជាអ្នកដឹងក្តីហើយ កាលហេតុសម្បត្តិ ដាស់តឿន ឃើញទោសក្នុងការនៅគ្រប់គ្រងផ្ទះ និងអានិសង្សក្នុងបព្វជ្ជាចូលទៅ គាល់ព្រះមានព្រះភាគដែលគង់នៅក្នុងទក្ខិណាគិរីជនបទ ស្តាប់ធម៌ហើយ ជាអ្នកមានសទ្ធា បព្វជ្ជាហើយចម្រើនវិបស្សនាសម្រេច អរហត្តក្នុងកាលមិន យូរឡើយ សមដូចគាថាព័ន្ធដែលលោកពោលទុកក្នុងអបទានថា ព្រាហ្មណ៍ឈ្មោះសុវច្ឆៈ ជាអ្នកដល់នូវត្រើយនៃមន្ត មានពួកស ិស្សចោមរោមតែងនៅក្នុងចន្លោះភ្នំ ។