អដ្ឋកថា ធម្មសដបិតុត្ថេរគាថា

ក្បាលទី 41 · ទំព័រ 620

គាថារបស់ព្រះធម្មសដបិតុត្ថេរ មានពាក្យផ្តើមថា សវីសវស្សសតិកោ ដូច្នេះជាដើម ។ រឿងររបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ កាលផែនដីមិនមានព្រះពុទ្ធ កើតឡើងក្នុងផ្ទះមានត្រកូល ដល់ នូវភាពជាអ្នកដឹងក្តីហើយ ឃើញព្រះបច្ចេកពុទ្ធនៅលើភ្នំឈ្មោះភូតគណៈ មាន ចិត្តជ្រះថ្លា បានធ្វើការបូជាដោយផ្កាម្លិះរួត ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះកើតក្នុងទេវលោក អន្ទោលទៅមកតែ ក្នុងសុគតិភពបុណ្ណោះ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងត្រកូលព្រាហ្មណ៍ដែនមគធៈ ដល់នូវភាពជាអ្នកដឹងក្តីហើយ មានក្រុមគ្រួសារ មានកូនឈ្មោះធម្មសដៈ កាលកូនបួសហើយ ខ្លួនឯងក៏ចូលដល់វ័យជរា មានអាយុ ១២០ ឆ្នាំ កើត សេចក្តីសង្វេគថា កូនរបស់អញនៅកំលោះ បួសមុនហើយ បើដូច្នោះ ហេតុ អ្វីទើបអញមិនបួស ដូច្នេះហើយ ទៅកាន់សម្នាក់ព្រះសាស្តាស្តាប់ធម៌ហើយ បួសផ្តើមវិបស្សនា បានធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ក្នុងកាលមិនយូរឡើយ សមដូចគាថាព័ន្ធដែលពោលទុកក្នុងអបទានថា ភ្នំឈ្មោះភូតគណៈមានក្នុងទីជិតភ្នំហិមពាន្ត ព្រះជិនស្រីសយម្ភូ ទ្រង់រលាស់ចេញចាកលោក ទ្រង់គង់មួយអង្គឯងក្នុងទីនោះ ។ ខ្ញុំយកផ្កាម្លិះរួតទាំងឡាយ បូជាព្រះពុទ្ធ ខ្ញុំមិនដែលទៅកើតជា វិនិបាតអស់ ៩៩ ពាន់កប្ប ព្រោះកុសលនេះ ។ ក្នុងកប្បទី ១១ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ១ អង្គ ព្រះនាម ធរណីរុហៈ ទ្រង់មានកម្លាំងច្រើន ទ្រង់បរបូណ៌ដោយកែវ ៧ ប្រការ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង អភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំ បានប្រតិបត្តិហើយ ដូច្នេះ ។