សង្ឃរក្ខិតត្ថេរគាថា

ក្បាលទី 41 · ទំព័រ 623

ភិក្ខុនេះត្រេកអរក្នុងទីស្ងាត់ហើយ តែក្រែងមិនអើពើនឹងសាសនារបស់ព្រះមានព្រះភាគ ព្រះអង្គជាអ្នកអនុគ្រោះ ដោយប្រយោជន៍ដ៏ក្រៃលែង ទេឬ ភិក្ខុនេះជាអ្នកមានឥន្ទ្រិយតាំងនៅជាប្រក្រតី នៅក្នុងទីស្ងាត់ដូច្នោះ ដូចជាម្រឹគញីប្រកបដោយជាតិនៅក្មេងដែលនៅក្នុងព្រៃ ។ សង្ឃរក្ខិតត្ថេរ ។ ៥