អដ្ឋកថា សង្ឃរក្ខិតត្ថេរគាថា

ក្បាលទី 41 · ទំព័រ 623

គាថារបស់ព្រះសង្ឃរក្ខិតត្ថេរ មានពាក្យផ្តើមថា ន នូនាយំ បរមហិតានុកម្បិនោ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិ ហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំនូវបុណ្យជាច្រើនទុកក្នុងភពនោះៗ ក្នុងកប្បទី ៩៤ អំពី ភទ្ទកប្បនេះ កើតក្នុងផ្ទះមានត្រកូល ដល់នូវភាពជាអ្នកដឹងក្តីហើយ ថ្ងៃមួយ ឃើញព្រះបច្ចេកពុទ្ធ ៧ អង្គនៅត្រង់ជើងភ្នំ មានចិត្តសោមនស្ស បេះយកផ្កា ក្ទម្ពទៅបូជា ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះទៅកើតក្នុងទេវលោក ធ្វើបុណ្យហើយ អន្ទោលទៅមកក្នុងសុគតិភពបុណ្ណោះ ក្នុងពុទ្ធុប្បាទនេះកើតក្នុងត្រកូលរបស់ អ្នកមានស្តុកស្តម្ភក្នុងនគរសាវត្ថី មានឈ្មោះថាសង្ឃរក្ខិតៈ ។ កុលបុត្តនោះ ដល់នូវភាពជាអ្នកដឹងក្តីហើយ មានសទ្ធាបួសហើយ រៀនកម្មដ្ឋាន សេពគប់ ភិក្ខុមួយរូបជាសម្លាញ់នៅក្នុងព្រៃ ។ ក្នុងទីមិនឆ្ងាយអំពីកន្លែងព្រះថេរៈ មាន មេម្រឹគកើតកូនត្រង់គុម្ពឈើ មេម្រឹគនោះនៅថែរក្សាកូនតូច ទោះបីត្រូវសេចក្តី ឃ្លានគ្របសង្កត់ ក៏មិនទៅរកស៊ីឆ្ងាយ ព្រោះជាប់ជំពាក់ក្នុងកូន ត្រូវលំបាក ព្រោះមិនបានទៅរកស្មៅនិងទឹកក្នុងទីឆ្ងាយ ។ ព្រះថេរៈឃើញដូច្នោះ កើត សេចក្តីសង្វេគថា ឱហ្ន៎ សត្វលោកនេះកាលចំណង គឺតណ្ហារួបរឹត រមែង សោយទុក្ខធ្ងន់ មិនអាចកាត់គ្រឿងចង គឺតណ្ហានេះបាន ដូច្នេះហើយ ធ្វើហេតុ ការណ៍នោះឯងឲ្យជាកង្វេរ ចម្រើនវិបស្សនាសម្រេចអរហត្តហើយ សមដូច គាថាព័ន្ធដែលលោកពោលទុកក្នុងអបទានថា មានភ្នំខ្ពស់មួយ ឈ្មោះកទម្ពៈ នៅជិតព្រៃហិមពាន្ត មានព្រះ បច្ចេកពុទ្ធ ៧ ព្រះអង្គនោះ ទ្រង់គង់នៅខាងភ្នំនោះ ។