អដ្ឋកថា គាថាព្រះឧសភត្ថេរ

ក្បាលទី 41 · ទំព័រ 628

គាថារបស់ព្រះឧសភត្ថេរ មានពាក្យផ្តើមថា នគា នគគ្គេសុ សុសំវិរូឡា ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធ អង្គមុនៗ ធ្វើបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុងភពនោះៗ ក្នុង សាសនាព្រះមានព្រះភាគព្រះនាមថាសិខីក្នុងកប្បទី ៣១ រាប់អំពីភទ្ទកប្បនេះ កុលបុត្តនោះកើតជាទេវបុត្ត ។ ថ្ងៃមួយឃើញព្រះសាស្តា មានចិត្តជ្រះថ្លា បានធ្វើការបូជាដោយផ្កាទិព្វ ផ្កាដែលបូជានោះ បានតាំងនៅដោយអាការដូច មណ្ឌបផ្កាអស់ ៧ ថ្ងៃ ទេវតានិងមនុស្សទាំងឡាយ មានការប្រជុំគ្នាជាមហាស មាគម ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ អន្ទោលទៅក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងត្រកូលអ្នកមានស្តុកស្តម្ភក្នុងដែនកោសល មានឈ្មោះថាឧសភៈ ។ កុលបុត្តនោះដឹងក្តីហើយ ជាអ្នកមានសទ្ធាក្នុងព្រះ សាសនា ក្នុងកាលដែលព្រះសាស្តាទទួលវិហារឈ្មោះជេតពន បួសហើយ ធ្វើបុព្វកិច្ចស្រេចហើយនៅត្រង់ជើងភ្នំក្នុងព្រៃ ។ សម័យនោះ កាលមេឃ ក្នុងរដូវភ្លៀងញ៉ាំងភ្លៀងឲ្យធ្លាក់ចុះ ស្លឹកឈើក៏លូតលាស់យ៉ាងក្រាស់ ព្រោះ លើកំពូលភ្នំមានគុម្ពឈើនិងវល្លិ ។ ថ្ងៃមួយព្រះថេរៈចេញអំពីគុហា សម្លឹង មើលព្រៃគួរជាទីត្រេកអរ និងភ្នំគួរជាទីរីករាយនោះឯង គិតដោយយោនិសោ មនសិការថា ធម្មជាតិមានដើមឈើឈ្មោះនេះ មិនមានចេតនា ដល់នូវសេចក្តី ចម្រើន ព្រោះការសម្បូរដោយឧតុ កាលបើដូច្នោះហេតុអ្វី អញបានឧតុជាទី សប្បាយហើយមិនចម្រើនដោយគុណធម៌ទាំងឡាយ ដូច្នេះហើយ បានពោល គាថាថា ឈើទាំងឡាយ លូតលាស់ឡើងព្ធដ៏កំពូលភ្នំ ត្រូវទឹកភ្លៀង បង្អោរចុះថ្មីៗ ស្រោចស្រពហើយ រមែងញ៉ាំងចិត