អដ្ឋកថា វច្ឆគោតត្ថេរគាថា

ក្បាលទី 41 · ទំព័រ 638

គាថារបស់ព្រះវច្ឆគោតត្ថេរ មានពាក្យផ្តើមថា តេវិជ្ជោហំ មហាឈាយី ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធ អង្គមុនៗ បណ្តុះនូវពូជ គឺកុសលដែលជាឧបនិស្ស័យនៃព្រះនិព្វាន ទុក ក្នុងភពនោះៗ ក្នុងសាសនារបស់ព្រះមានព្រះភាគព្រះនាមថា វិបស្សី កុលបុត្ត នេះកើតក្នុងផ្ទះមានត្រកូលក្នុងព្រះនគរពន្ធុមតី កុលបុត្តនោះ ដល់នូវភាពជា អ្នកដឹងក្តីហើយ ថ្ងៃមួយធ្វើពុទ្ធបូជារួមជាមួយព្រះរាជា និងអ្នកនគរទាំងឡាយបន្ទាប់អំពីនោះអន្ទោលទៅក្នុងទេវតានិងមនុស្សទាំងឡាយក្នុងពុទ្ធុប្បាទ នេះ កើតជាកូនរបស់ព្រាហ្មណ៍ដែលសម្បូរដោយសម្បត្តិក្នុងនគររាជគ្រឹះ មាន ឈ្មោះថាវច្ឆគោត្ត ព្រោះកុលបុត្តនោះជាខ្សែស្រឡាយវច្ឆគោត្ត ។ កុលបុត្តនោះដឹងក្តីហើយ ជួបនូវការសម្រេចក្នុងវិជ្ជារបស់ពួកព្រាហ្មណ៍ មិនឃើញសារៈក្នុងវិជ្ជាទាំងនោះទើបបួសជាបរិព្វាជក ចូលគាល់ព្រះសាស្តា ហើយទូលសួរបញ្ញា កាលព្រះសាស្តាទ្រង់វិសជ្ជនាបញ្ញានោះហើយ ក៏ជាអ្នក មានចិត្តជ្រះថ្លា បួសក្នុងសំណាក់នៃព្រះសាស្តា ចម្រើនវិបស្សនា សម្រេច អភិញ្ញា ៦ ក្នុងកាលមិនយូរឡើយ សមដូចគាថាព័ន្ធដែលលោកពោល ទុកក្នុងអបទានថា ខ្ញុំបានឃើញព្រះពុទ្ធជានាយកនៃលោក កំពុងស្តេចទៅ ដូច ព្រះអាទិត្យមានរស្មីដ៏ច្រើន កាលរះឡើងមានរស្មីពណ៌លឿង ឬដូចព្រះចន្ទក្នុងថ្ងៃ ១៥ កើត ។ ពួកព្រះខីណាស្រពទាំងពួង មានប្រមាណ ៦៨០០០ ចោមរោមព្រះពុទ្ធ ព្រះអង្គជាធំជាង សត្វជើងពីរ ជានរាសភៈ ។ កាលព្រះលោកនាយកកំពុង យាងទៅ ខ្ញុំមានចិត្តជ្រះថ្លា បានបោសថ្នល់នោះ ហើយលើក នូវទង់ជ័យក្នុងទីនោះ ។ ក្នុងកប្បទី ៩១ អំព