អដ្ឋកថា វនវច្ឆត្ថេរគាថា
គាថារបស់ព្រះវនវច្ឆត្ថេរ មានពាក្យផ្តើមថា អច្ឆោទិកា បុថុសិលា ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធ អង្គមុនៗ បណ្តុះនូវពូជ គឺកុសលដែលជាឧបនិស្ស័យនៃព្រះនិព្វាន ទុក ក្នុងភពនោះៗ ក្នុងសាសនារបស់ព្រះមានព្រះភាគព្រះនាមថាវិបស្សី កុលបុត្ត នេះកើតក្នុងផ្ទះមានត្រកូល ដល់នូវភាពជាអ្នកដឹងក្តីហើយ ធ្វើការស៊ីឈ្នួល ចិញ្ចឹមជីវិត ធ្វើនូវកំហុសចំពោះបុគ្គលណាមួយ ត្រូវការខ្លាចស្លាប់គំរាមហើយ គេចទៅ ឃើញពោធិព្រឹក្សក្នុងរវាងផ្លូវ ជាអ្នកមានចិត្តជ្រះថ្លា បោសសម្ហាត គល់ពោធិព្រឹក្សនោះ ធ្វើនូវការបូជាដោយសំណុំផ្កាអសោក ថ្វាយបង្គំហើយ បែរមុខទៅកាន់ពោធិព្រឹក្ស នមស្ការ អង្គុយពត់ភ្នែន ។ ឃើញសត្រូវដើរមក ដើម្បីសម្លាប់ខ្លួន មិនធ្វើចិត្តឲ្យក្រោធក្នុងសត្រូវទាំងនោះ រពឫកដល់ពោធិព្រឹក្ស តែម្យ៉ាង ក៏ធ្លាក់ទៅក្នុងជ្រោះជម្រៅ ១០០ ជួរបុរស ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ កើតក្នុងទេវលោក ធ្វើបុណ្យរឿយៗ មក ហើយអន្ទោលទៅមកក្នុងទេវតា និងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតជាបុត្តរបស់ព្រាហ្មណ៍សម្បូរដោយសម្បត្តិក្នុងនគររាជគ្រឹះ មានឈ្មោះថា វច្ឆៈ ។ កុលបុត្តនោះចម្រើនវ័យហើយ ជាអ្នកមានសទ្ធា ក្នុងសមាគមរបស់ ព្រះបាទពិម្ពិសារ បួសហើយសម្រេចអរហត្ត សមដូចគាថាព័ន្ធដែលលោក ពោលទុកក្នុងអបទានថា ខ្ញុំប្រកបក្នុងការងាររបស់ជនដទៃ បានធ្វើនូវកំហុស ជាអ្នក ពេញប្រៀបដោយភ័យ និងពៀរ ហើយក៏ស្ទុះរត់ទៅពួនក្នុងទី ព្រៃ ។ ខ្ញុំឃើញដើមឈើ ដែលមានផ្ការីកស្គុសស្គាយចងជា ចង្កោមដែលធម្មតានិម្មិតល្អហើយ កាន់យកនូវផ្កាក្រហមរោយ