អដ្ឋកថា បារាបរិយត្ថេរគាថា
គាថារបស់ព្រះបារាបរិយត្ថេរ មានពាក្យផ្តើមថា ឆផស្សាយតនេ ហិត្វា ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធ អង្គមុនៗ ជាអ្នកសន្សំកុសលដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុងភព នោះៗ ក្នុងសាសនានៃព្រះមានព្រះភាគព្រះនាមថាបិយទស្សី កើតក្នុងកំណើត ព្រានព្រៃ កាលកុលបុត្តនោះដល់នូវភាពជាអ្នកដឹងក្តីហើយ ព្រះមានព្រះភាគ បិយទស្សីដើម្បីទ្រង់អនុគ្រោះ ទើបទ្រង់ចូលនិរោធសមាបត្តិ ត្រង់ព្រៃមួយ កន្លែង ក្នុងទីដែលកុលបុត្តនោះត្រាច់ទៅ ។ កុលបុត្តនោះកំពុងស្វែងរកម្រឹគ ទៅកាន់ទីនោះ ជួបព្រះសាស្តា មានចិត្ត ជ្រះថ្លា យកផ្កាបទុមប្រក់មណ្ឌបដែលធ្វើដោយមែកឈើ ធ្វើដូចជាផ្ទះកំពូល ដោយឲ្យព្រះមានព្រះភាគគង់នៅខាងក្នុង បាននូវបីតិនិងសោមនស្សដ៏លើសលុប ឈរនមស្ការអស់ ៧ ថ្ងៃ ហើយនាំយកផ្កាក្រៀមៗចេញ នាំយកផ្កា ស្រស់ៗមកប្រក់រាល់ថ្ងៃ លុះគ្រប់ ៧ ថ្ងៃ ព្រះសាស្តាចេញអំពីនិរោធសមាបត្តិ ទ្រង់រពឫកដល់ភិក្ខុសង្ឃ ក្នុងរំពេចនោះឯងភិក្ខុទាំងឡាយប្រមាណ ៨ ម៉ឺន រូប ក៏នាំគ្នាមកចោមរោមព្រះសាស្តា ទេវតាទាំងឡាយមកប្រជុំគ្នា ដោយគិត ថា ពួកយើងនឹងស្តាប់ធម្មកថាដ៏ពីរោះ បានជាមហាសមាគមហើយ ។ ព្រះសាស្តា ទ្រង់ធ្វើអនុមោទនា ទ្រង់ព្យាករថា កុលបុត្តនេះនឹងបានទៅកើតក្នុង ទេវតានិងមនុស្សទាំងឡាយ នឹងបានជាសាវកពោធិញ្ញាណ ក្នុងពុទ្ធុប្បាទនេះ ហើយទ្រង់យាងចៀសចេញទៅ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ អន្ទោលទៅក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងត្រកូលព្រាហ្មណ៍ក្នុងក្រុងរាជគ្រឹះមានឈ្មោះ ថា បារាបរិយៈ ព្រោះជាពូជពង្សនៃបរាប