អដ្ឋកថា គាថាព្រះវជ្ជិបុត្តត្ថេរ

ក្បាលទី 41 · ទំព័រ 677

គាថារបស់ព្រះវជ្ជីបុត្តត្ថេរ មានពាក្យផ្តើមថា រុក្ខមូលគហនំ បសក្កិយ ដូច្នេះ ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធ អង្គមុនៗ ជាអ្នកសន្សំកុសលដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុងភព នោះៗ ក្នុងកប្បទី ៩៤ រាប់អំពីភទ្ទកប្បនេះ ឃើញព្រះបច្ចេកពុទ្ធមួយអង្គ និមន្តបិណ្ឌបាត មានចិត្តជ្រះថ្លា ហើយបានប្រគេនផ្លែចេក ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះកើតក្នុងទេវលោក ធ្វើបុណ្យតៗមក អន្ទោលទៅមកក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទកាលនេះកើតជា រាជឱរសនៃស្តេចលិច្ឆវី ក្នុងក្រុងវេសាលីមាននាមថាវជ្ជីបុត្ត ព្រោះជាឱរស របស់ស្តេចវជ្ជី ។ កុលបុត្តនោះពេញកំលោះ ក្នុងកាលសិក្សាសិប្បៈ មាន សិប្បៈដំរីជាដើម ក៏ជាអ្នកមានអធ្យាស្រ័យបង្អោនទៅក្នុងផ្លូវផុតទុក្ខ ព្រោះជា អ្នកសម្បូរដោយហេតុ ក្នុងកាលដែលព្រះសាស្តា សម្តែងធម្មទេសនា ចូលកាន់ វិហារអង្គុយខាងចុងបរិស័ទស្តាប់ធម៌ហើយ បាននូវសទ្ធាបួសក្នុងសម្នាក់ នៃព្រះសាស្តា ចម្រើនវិបស្សនាបានសម្រេចអភិញ្ញា ៦ ក្នុងកាលមិនយូរឡើយ សមដូចគាថាព័ន្ធដែលលោកពោលក្នុងអបទានថា ព្រះមានព្រះភាគទ្រង់មានរស្មីច្រើន ត្រាស់ដឹងដោយព្រះអង្គ ឯង ទ្រង់ឈ្នះមារ ក្រោកចាកទីស្ងប់ស្ងាត់ ស្តេចចេញទៅ ដើម្បីគោចរ ។ ខ្ញុំមានដៃកាន់ផ្លែឈើ ឃើញព្រះនរាសភៈ ក៏ ចូលទៅជិត ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយបានថ្វាយ អវដផល ( ផ្លែឈើ ) ដល់ព្រះអង្គ ។ ក្នុងកប្បទី ៩៤ អំពី កប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែឈើ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃផលទាន ។ កិលេស ទាំងឡាយខ្ញុំដុតបំផ្លា