ឥសីទត្តត្ថេរគាថា

ក្បាលទី 41 · ទំព័រ 683

គាថារបស់ព្រះឥសីទត្តត្ថេរ មានពាក្យផ្តើមថា បញ្ចក្ខន្ធា បរិញ្ញាតា ដូច្នេះ ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធ អង្គមុនៗ ជាអ្នកសន្សំកុសលដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុងភព នោះៗ ក្នុងសាសនានៃព្រះមានព្រះភាគព្រះនាមថាវិបស្សី កើតក្នុងផ្ទះមាន ត្រកូលដល់នូវភាពជាអ្នកដឹងក្តីហើយ ថ្ងៃមួយឃើញព្រះមានព្រះភាគ យាង តាមវិថី មានចិត្តជ្រះថ្លា បានថ្វាយផ្លែស្វាយមានរសឆ្ងាញ់ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះអន្ទោលទៅក្នុងទេវលោកធ្វើនូវបុណ្យ តៗមក ហើយអន្ទោលទៅមកក្នុងទេវតា និងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទ កាលនេះ កើតជាកូននាយរទេះក្នុងវឌ្ឍគាមដែនអវន្តីមានឈ្មោះថាឥសិទត្ត ។ កុលបុត្តនោះចម្រើនវ័យហើយ បានជាសម្លាញ់កំបាំងមុខរបស់ចិត្តគហបតីក្នុង មច្ឆិកាសណ្ឌជនបទ បានទទួលសំបុត្រ ដែលចិត្តគហបតីសរសេរពណ៌នា ពុទ្ធគុណបញ្ជូនទៅឲ្យកើតសេចក្តីជ្រះថ្លាក្នុងព្រះសាស្តា ទើបបួសក្នុងសម្នាក់ នៃព្រះមហាកច្ចាយនត្ថេរ ប្រារព្ធវិបស្សនាហើយ បានជាអ្នកមានអភិញ្ញា ៦ ក្នុងកាលមិនយូរឡើយ សមដូចគាថាព័ន្ធដែលលោកពោលក្នុងអបទានថា ខ្ញុំបានឃើញនូវព្រះសម្ពុទ្ធ ទ្រង់មានវណ្ណៈដូចមាស គួរទទួល នូវគ្រឿងបូជា ដែលទ្រង់កំពុងតែស្តេចទៅតាមច្រក ហើយ ប្រគេនផ្លែអមោរព្រឹក្ស ។