អដ្ឋកថា ឥសីទត្តត្ថេរគាថា

ក្បាលទី 41 · ទំព័រ 683

ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះ ហេតុដែលខ្ញុំបានថ្វាយផ្លែឈើក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ ទុគ្គតិ នេះជាផលនៃផលទាន ។ កិលេសទាំងឡាយ ខ្ញុំដុត បំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិន មានអាសវៈព្រោះបានកាត់ចំណងដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ ខ្ញុំមកល្អហើយក្នុងសម្នាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបាន ដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិ ទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិ ហើយ ដូច្នេះ ។ កាលសម្រេចអភិញ្ញា ៦ ហើយ គិតថា នឹងទៅកាន់ទីបម្រើរបស់ព្រះ សម្ពុទ្ធ ទើបលាភិក្ខុចាស់ ហើយដើរទៅកាន់មជ្ឈិមប្រទេសដោយលំដាប់ចូល គាល់ព្រះសាស្តា ថ្វាយបង្គំហើយ អង្គុយក្នុងទីសមគួរនាចំណែកម្ខាង កាល ព្រះសាស្តាធ្វើបដិសណ្ឋារៈដោយព្រះតម្រាស់ជាដើមថា ម្នាលភិក្ខុ យន្ត គឺ សរីរៈ មានចក្រ ៤ មានទ្វារ ៩ ល្មមអត់ធន់បានដែរឬហ្ន៎ ល្មមប្រព្រឹត្តទៅ បានឬហ្ន៎ ដូច្នេះ ។ កាលព្យាករអរហត្តផល ដោយមាតិកា ដែលតបនឹងព្រះ តម្រាស់ដោយប្រកាសឲ្យទ្រង់ដឹងថា បពិត្រព្រះអង្គដ៏ចម្រើន ចាប់តាំងអំពីខ្ញុំ ព្រះអង្គបានទទួលដំណឹងរបស់ព្រះអង្គ ទុក្ខទាំងពួង របស់ខ្ញុំព្រះអង្គក៏ប្រាស ទៅ អន្តរាយទាំងពួងក៏ស្ងប់រម្ងាប់ទៅ ដូច្នេះហើយ បានពោលគាថានេះថា ។ ខន្ធទាំង ៥ មានឫសគល់ដាច់ ដែលខ្ញុំកំណត់ដឹងច្បាស់ហើយ ការអស់ទៅនៃទុក្ខខ្ញុំបានដល់ហើយ ការអស់ទៅនៃអាសវៈ ខ្ញុំ ក៏បានដល់ហើយដែរ ដូច្នេះ ។ បណ្តាបទទាំងនោះ បទថា បញ្ចក្ខន្ធា បរិញ្ញាតា សេចក្តីថា ឧបាទានក្ខន្ធទាំង ៥ ខ្ញុំព្រះអង្គក៏កំណត់ដឹងហើយ ដោយប្រការទាំងពួង ដោយ