អដ្ឋកថា គាថាព្រះឧត្តរត្ថេរ

ក្បាលទី 41 · ទំព័រ 687

ភពនីមួយជាសភាពទៀងទាត់មិនមានទេ សូម្បីសង្ខារទាំងឡាយ ជាសភាពទៀងទាត់ក៏មិនមាន ខន្ធទាំងឡាយនោះរមែងកើតឡើង ច្យុត ទៅមកៗ ។ ខ្ញុំបានដឹងច្បាស់នូវទោសន៎ុះហើយ ជាអ្នកមិនត្រូវការដោយភព ទេ បានរលាស់ចាកកាមទាំងពួងហើយ ការអស់ទៅនៃអាសវៈខ្ញុំក៏បានដល់ ហើយ ។ ឮថា ឧត្តរត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងឡាយ ដោយប្រការ ដូច្នេះ ។ គប្បីជ្រាបវិនិច្ឆ័យក្នុងទុកនិបាតដូច្នេះថា គាថាព្រះឧត្តរត្ថេរ មានពាក្យផ្តើមថា នត្ថិ កោចិ ភវោ និច្ចោ ដូច្នេះ ជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ ព្រះថេរៈនោះ ក៏មានអធិការដែលធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំ បុណ្យជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុងភពនោះៗ ក្នុងសាសនារបស់ព្រះដ៏ មានព្រះភាគព្រះនាមថា សុមេធៈ កុលបុត្តនោះកើតជាពិទ្យាធរត្រាច់ទៅក្នុង អាកាស ។ សម័យនោះ ព្រះសាស្តាកាលអនុគ្រោះ ទើបបញ្ចេញឆពណ្ណរង្សី គង់ ក្រោមដើមឈើមួយដើមក្នុងព្រៃ ។ កុលបុត្តនោះ ហោះទៅដោយអាកាស ឃើញព្រះដ៏មានព្រះភាគ មានចិត្តជ្រះថ្លា ចុះអំពីអាកាស បូជាព្រះដ៏មានព្រះភាគ ដោយផ្កាកណិការដ៏ស្អាតបរិសុទ្ធបរិបូណ៌ ដោយពុទ្ធានុភាព ផ្កាទាំងឡាយ តាំងនៅខាងលើព្រះសាស្តា ដោយអាការៈដូចឆត្រ ដោយពុទ្ធានុភាពនោះ ធ្វើឲ្យ ពិទ្យាធរមានចិត្តជ្រះថ្លាក្រៃលែងពន់ប្រមាណ ។ តមកធ្វើកាលកិរិយាហើយ កើតក្នុងឋានតាវត្តិង្ស សោយទិព្វសម្បត្តិដ៏ឧឡារ តាំងនៅក្នុងភពតាវត្តិង្សដរាប ដល់អស់អាយុ បន្ទាប់អំពីនោះ អន្ទោលទៅក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទកាលនេះ កើតជាបុត្តរបស់ព្រាហ្មណមហាសាលក្នុងនគររាជ គ្រឹះបាននាមថាឧត្តរៈ ។ កុលបុត្តនោះដល់នូវភាពជាអ្នកដឹងក្តីសិក្សាសម្រេច ក្នុងវិជ្ជា