គាថាព្រះវល្លិយត្ថេរ
ក្បាលទី 41 · ទំព័រ 705
ស្វាគឺចិត្ត តែងចូលទៅក្នុងខ្ទមគឺអត្តភាព មានទ្វារ ៥ កាល ញាប់ញ័រស្ទុះចុះឡើង តែងត្រាច់ទៅតាមទ្វារ ។ នែស្វា អ្នកចូរឈប់ អ្នកកុំ ស្ទុះទៅឡើយ ខ្ទមរបស់អ្នកនោះមិនមានដូចក្នុងកាលមុនទៀតទេ អ្នកត្រូវខ្ញុំ សង្កត់សង្កិនដោយបញ្ញា អ្នកនឹងទៅកាន់ទីឆ្ងាយមិនបានទេ ។ វល្លិយត្ថេរ ។ ៥