គង្គាតីរិយត្ថេរគាថា

ក្បាលទី 41 · ទំព័រ 709

ខ្ទមដែលខ្ញុំធ្វើទៀបឆ្នេរទន្លេគង្គារ ដោយស្លឹកត្នោតបីធាង ក៏ មាន បាត្ររបស់ខ្ញុំដូចជាឆ្នាំងស្រោចទឹកដោះស្រស់ឲ្យខ្មោច ក៏មាន សំពត់ បំសុកូល ក៏មាន ។ ក្នុងរវាងពីរឆ្នាំ ខ្ញុំនិយាយវាចាតែមួយម៉ាត់ ក្នុងរវាង ឆ្នាំទីបី គំនរនៃងងឹត ( អវិជ្ជា ) ខ្ញុំក៏បានទំលាយហើយ ។ គង្គាតីរិយត្ថេរ ។ ៥