អដ្ឋកថា គង្គាតីរិយត្ថេរគាថា

ក្បាលទី 41 · ទំព័រ 709

គាថារបស់ព្រះគង្គាតីរិយត្ថេរ មានពាក្យផ្តើមថា តិណ្ណំ មេ តាលបត្តានំ ដូច្នេះ ។ រឿងរបស់ព្រះថេរៈ មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮមកថា ព្រះថេរៈកើតក្នុងផ្ទះមានត្រកូល ក្នុងកាលរបស់ព្រះដ៏មាន ព្រះភាគព្រះនាមថា បទុមុត្តរៈ សម្រេចភាពជាបុគ្គលដឹងក្តីហើយ ជាអ្នកមាន សេចក្តីជ្រះថ្លាក្រៃលែងក្នុងព្រះសាសនា បានថ្វាយទឹកបានដល់ភិក្ខុសង្ឃ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ ទៅកើតក្នុងទេវលោក ធ្វើបុណ្យ ហើយ អន្ទោលទៅមកក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើត ជាបុត្តរបស់គហបតីម្នាក់ក្នុងនគរសាវត្ថីមានឈ្មោះថា ទត្តៈ ចម្រើនវ័យហើយ នៅគ្រប់គ្រងផ្ទះ មិនស្គាល់អគមនីយដ្ឋាន ទើបប្រព្រឹត្តល្មើសក្នុងភរិយារបស់ អ្នកដទៃ ក្នុងកាលតមក ស្គាល់ភាពជាអគមនីយដ្ឋានហើយ កើតសេចក្តី សង្វេគបួសហើយ រង្កៀសក្នុងកម្មនោះ តម្កល់ខ្លួនក្នុងលូខប្បដិបទា គឺបដិបត្តិយ៉ាងសៅហ្មង ប្រើបំសុកូលចីវរ កាន់យកបាត្រដីមានលក្ខណៈដូចគ្នា នឹងឆ្នាំងស្រោចទឹកសព ធ្វើកុដិដោយធាងត្នោត ៣ ត្រង់ឆ្នេរស្ទឹងគង្គា ដោយ ហេតុនោះទើបលោកមានសម្មតិនាមថា គង្គាតីរិយៈ ។ លោកអធិដ្ឋានចិត្តថា បើអាត្មាអញមិនបានសម្រេចអរហត្ត នឹងមិននិយាយជាមួយអ្នកណាឡើយ ជាអ្នកស្ងៀមអស់មួយឆ្នាំ នៅដោយមិនពោលចរចា ។ ក្នុងឆ្នាំទី ២ ត្រូវស្រី ម្នាក់ក្នុងគោចរគ្រាម បំណងនឹងពិសោធមើលថា តើព្រះថេរៈនេះគដែរឬទេ ទើបកាលនឹងចាក់ទឹកដោះក្នុងបាត្រក៏ក្លែងធ្វើជាដៃពិការហើយចាក់ទៅ លោក ភ្លេចខ្លួន ក៏បន្លឺវាចាថា ល្មមហើយប្អូនស្រី ។ តែក្នុងឆ្នាំទី ៣ ព្យាយាមរហូត សម្រេចអរហត្ត ក្នុងវស្សានោះឯង សមដូចគាថាព័ន្ធដែលលោកចងទុកក្នុង អបទានថា ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តត