អដ្ឋកថា មេឡជិនត្ថេរគាថា

ក្បាលទី 41 · ទំព័រ 719

គាថារបស់ព្រះមេឡជិនត្ថេរ មានពាក្យផ្តើមថា យទាហំ ធម្មមស្សោសឹ ដូច្នេះ ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ ព្រះថេរៈនេះ ក៏ជាអ្នកមានបុញ្ញាធិការ ដែលធ្វើហើយក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយទុកក្នុងភពនោះៗ ក្នុងកាលរបស់ព្រះមានព្រះភាគព្រះនាម ថាសុមេធៈ កើតក្នុងផ្ទះមានត្រកូល ដល់នូវភាពជាអ្នកដឹងក្តីហើយ ថ្ងៃ មួយឃើញព្រះដ៏មានព្រះភាគត្រាច់បិណ្ឌបាតមានចិត្តជ្រះថ្លា ថ្វាយផ្លែអាមោទៈ ( ផ្លែម្កាក់ ) មានរសឆ្ងាញ់ ។ ដោយបុញ្ញកម្មនោះ អន្ទោលទៅមក ក្នុងពុទ្ធុប្បាទនេះ កុលបុត្តនោះ កើតក្នុងត្រកូលក្សត្រ ក្នុងក្រុងពារាណសីមាននាមថាមេឡជិនៈ ដល់នូវការ សម្រេចក្នុងសិប្បៈវិជ្ជា ជាអ្នកឈ្លាសវៃ មានឈ្មោះល្បីទៅសព្វទិស ។ កាល ព្រះដ៏មានព្រះភាគគង់នៅក្នុងព្រៃឥសិបតនៈក្រុងពារាណសី កុលបុត្តនោះ ក៏ ចូលទៅកាន់វិហារគាល់ព្រះសាស្តា ស្តាប់ធម៌ហើយបាននូវសទ្ធា បួសហើយ ផ្តើមវិបស្សនា សម្រេចអរហត្តក្នុងថ្ងៃនោះឯង សមដូចគាថាព័ន្ធដែលលោក ចងទុកក្នុងអបទានថា ព្រះសម្ពុទ្ធមានព្រះភាគ ព្រះនាមសតរង្សី ព្រះអង្គត្រាស់ដឹង ឯង ទ្រង់ឈ្នះកិលេសមានប្រាថ្នានូវវិវេក បានចេញទៅដើម្បី គោចរ ។ ខ្ញុំមានផ្លែឈើក្នុងដៃ បានឃើញហើយ ក៏ចូលទៅរក ព្រះមានព្រះភាគដ៏ប្រសើរជាងនរៈ ខ្ញុំក៏មានចិត្តជ្រះថ្លា មាន ចិត្តរីករាយ ហើយបានថ្វាយផ្លែម្កាក់ ។ ក្នុងកប្បទី ៩៤ អំពី កប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែ ខ្ញុំមិនដែលស្គាល់ ទុគ្គតិ នេះជាផលនៃផលទាន ។ ឱ ដំណើរដែលខ្ញុំមកក្នុង សំណាក់ព្រះពុទ្ធរបស់ខ្ញុំ ល្អណាស់ហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ ដោយលំដាប់ ពុទ្ធសាសនា ខ្ញុំក៏បានធ្វើហើយ ។