គាថាព្រះរាធត្ថេរ
ក្បាលទី 41 · ទំព័រ 724
ភ្លៀងរមែងលេចធ្លុះនូវផ្ទះដែលប្រក់មិនល្អ យ៉ាងណាមិញ រាគៈ រមែងចាក់ធ្លុះចិត្តដែលមិនបានអប់រំល្អ ក៏យ៉ាងនោះដែរ ។ ភ្លៀងរមែងមិនលេច ធ្លុះនូវផ្ទះដែលប្រក់ល្អ យ៉ាងណាមិញ រាគៈរមែងមិនចាក់ធ្លុះចិត្តដែលបានអប់រំ ល្អ ក៏យ៉ាងនោះដែរ ។