អដ្ឋកថា គាថាព្រះរាធត្ថេរ

ក្បាលទី 41 · ទំព័រ 724

គាថារបស់ព្រះរាធត្ថេរ មានពាក្យផ្តើមថា យថា អគារំ ទុច្ឆន្នំ ដូច្នេះ ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮមកថាក្នុងពុទ្ធុប្បាទរបស់ព្រះដ៏មានព្រះភាគព្រះនាមថា បទុមុត្តរៈ កុលបុត្តនេះកើតក្នុងផ្ទះមានត្រកូល ក្នុងនគរហង្សវតី ។ ដល់នូវភាពជាអ្នកដឹង ក្តីហើយ ចូលកាន់វិហារគាល់ព្រះសាស្តា ថ្វាយបង្គំហើយអង្គុយក្នុងទីសមគួរ នាចំណែកម្ខាង ឃើញព្រះសាស្តាទ្រង់តែងតាំងភិក្ខុមួយរូបទុកក្នុងតំណែងនៃ ភិក្ខុដែលក្រៃលែងជាងភិក្ខុទាំងឡាយខាងបដិភាណៈ ខ្លួនឯងចង់បានតំណែង នោះ ទើបបំពេញមហាទាន និងបានធ្វើការបូជា ដល់ព្រះសាស្តាយ៉ាងឧឡារ តាំងបណិធានទុកយ៉ាងនេះ ចុតិអំពីអត្តភាពនោះហើយ សន្សំបុណ្យទុកក្នុង ភពនោះៗ ក្នុងកាលរបស់ព្រះដ៏មានព្រះភាគព្រះនាមថា វិបស្សី កើតក្នុងផ្ទះ មានត្រកូល សម្រេចភាពជាអ្នកដឹងក្តីហើយ ថ្ងៃមួយឃើញព្រះសាស្តាត្រាច់ បិណ្ឌបាត មានចិត្តជ្រះថ្លា បានថ្វាយផ្លែស្វាយមានរសផ្អែម ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ កើតក្នុងទេវលោក ធ្វើបុណ្យហើយ អន្ទោលទៅមកក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុងកាលព្រះដ៏មានព្រះភាគ នៃយើងទាំងឡាយ កុលបុត្តនេះកើតក្នុងត្រកូលព្រាហ្មណ៍ក្នុងនគររាជគ្រឹះ មាន ឈ្មោះថា រាធៈ ។ ចម្រើនវ័យហើយនៅគ្រប់គ្រងផ្ទះ ក្នុងកាលខ្លួនចាស់ត្រូវ កូននិងប្រពន្ធរង្កៀស បណ្តេញចេញពីផ្ទះ ទើបទៅកាន់វិហារដោយគិតថាប្រយោជន៍អ្វីដោយការគ្រប់គ្រងផ្ទះរបស់អញ អញនឹងបួស ចូលទៅរកភិក្ខុ ទាំងឡាយដែលជាថេរៈ សូមបព្វជ្ជា កាលព្រះថេរៈទាំងនោះបដិសេធ ព្រោះ យល់ថា ព្រាហ្មណ៍នេះចាស់ហើយ មិនអាចបំពេញវត្តបដិបត្តិបាន ទើបទៅកាន់ សម្នាក់របស់ព្រះសាស្តា ក្រាបទូលអធ្យាស្រ័យរបស់ខ្លួន ឲ្យទ្រង់