អដ្ឋកថា គាថាព្រះគោតមត្ថេរ
គាថារបស់ព្រះគោតមត្ថេរ មានពាក្យផ្តើមថា សុខំ សុបន្តិ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ ព្រះថេរៈនេះ ក៏ជាអ្នកមានបុញ្ញាធិការ ដែលធ្វើទុកហើយក្នុងព្រះពុទ្ធអង្គ មុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុងភពនោះៗ ។ ក្នុង សាសនារបស់ព្រះដ៏មានព្រះភាគ ព្រះនាមថាវិបស្សី កើតក្នុងផ្ទះមានត្រកូល ដឹងក្តីហើយ ថ្ងៃមួយឃើញព្រះដ៏មានព្រះភាគ មានចិត្តជ្រះថ្លា បានថ្វាយផ្លែ អាមោទៈ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ កើតក្នុងទេវលោក ធ្វើបុណ្យហើយ អន្ទោលទៅមកតែក្នុងសុគតិភពបុណ្ណោះ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងត្រកូល ព្រាហ្មណ៍ក្រុងរាជគ្រឹះមាននាមថា គោតមៈ ក្នុងពេលមានអាយុ ៧ ខួប ធ្វើ ពុតជាមនុស្សពិការភ្នែកដើរសូមប្រាក់បានទ្រព្យ ១០០០ រក្សាទុកក្នុងទីដែល ផុតភ័យ ហើយបំពេញវត្ត លុះអាយុបាន ១៦-១៧ ឆ្នាំ ត្រូវមិត្តអាក្រក់ដឹកនាំ ទៅក្នុងកាមារម្មណ៍ ឲ្យទ្រព្យ ១០០០ នោះដល់ស្រីដែលអាស្រ័យរូបចិញ្ចឹម ជីវិតម្នាក់ សាបសូន្យព្រហ្មចរិយៈ កាលស្រីនោះ សម្តែងនូវអាការៈនឿយណាយ ព្រោះឃើញលក្ខណៈជាអ្នកប្រព្រឹត្តព្រហ្មចរិយៈរបស់គាត់ គាត់កើត នូវការនឿយណាយដោយការនៅរួមគ្នាត្រឹមមួយរាត្រី នឹកដល់ការសាបសូន្យ ព្រហ្មចរិយៈរបស់ខ្លួននិងការវិនាសទ្រព្យ មានវិប្បដិសារៈថា អញធ្វើកម្មមិន សមគួរហ្ន៎ ។ ព្រះសាស្តាទ្រង់ជ្រាបហេតុសម្បត្តិនិងការរាយមាយនៃចិត្តរបស់ កុលបុត្តនោះ ទើបបង្ហាញខ្លួនក្នុងទីជិត ។ កុលបុត្តនោះ ឃើញព្រះសាស្តា ហើយ មានចិត្តជ្រះថ្លាចូលទៅគាល់ ។ ព្រះដ៏មានព្រះភាគទ្រង់សម្តែងធម៌ ដល់កុលបុត្តនោះ កុលបុត្តនោះស្តាប់ធម៌ហើយជាអ្នកមានសទ្ធាចេញបួសបាន សម្រេចអរហត្តក្នុងខណៈ