វសភត្ថេរគាថា

ក្បាលទី 41 · ទំព័រ 736

កុហកបុគ្គលនោះសម្លាប់ខ្លួនឯង ( ដោយការប្រព្រឹត្តិលាមក ) មុន សម្លាប់បុគ្គលដទៃក្រោយ បុគ្គលបំផ្លាញខ្លួនឯង បំផ្លាញបានដោយ ងាយ ដូចព្រានបក្សីសម្លាប់ ( សត្វស្លាប ) ដោយធ្នាក់ ។ បុគ្គលមានតែ វណ្ណៈខាងក្រៅ មិនឈ្មោះថាព្រាហ្មណ៍ទេ លុះតែមានវណ្ណៈខាងក្នុង ទើប ឈ្មោះថាព្រាហ្មណ៍ បពិត្រសុជម្បតិ បាបកម្មមានក្នុងបុគ្គលណា បុគ្គលនោះ ឈ្មោះថាបុគ្គលខ្មៅ ។ វសភត្ថេរ ។ ឧទ្ទាន និយាយអំពីឧត្តរត្ថេរ ១ បិណ្ឌោលភារទ្វាជត្ថេរ ១ វល្លិយត្ថេរ ១ គង្គាតីរិយត្ថេរជាឥសី ១ អជិនត្ថេរ ១ មេឡជិនត្ថេរ ១ រាធត្ថេរ ១ សុរាធត្ថេរ ១ គោតមត្ថេរ ១ វសភត្ថេរ ១ ព្រះថេរៈ ទាំង ១០ នេះជាអ្នកមានឫទ្ធិច្រើន ។