អដ្ឋកថា គាថាព្រះមហាចុន្ទត្ថេរ

ក្បាលទី 41 · ទំព័រ 746

គាថារបស់ព្រះមហាចុន្ទត្ថេរ មានពាក្យផ្តើមថា សុស្សូសា ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈ មានអត្ថុប្បត្តិហេតុដូចម្តេច ។ ព្រះថេរៈនេះ ក៏ជាអ្នកមានបុញ្ញាធិការ ដែលធ្វើទុកហើយក្នុងព្រះពុទ្ធអង្គ មុនៗ សន្សំបុណ្យទុកក្នុងភពនោះៗ ក្នុងកាលព្រះដ៏មានព្រះភាគព្រះនាមថា វិបស្សី កុលបុត្តនេះកើតក្នុងត្រកូលស្មូនឆ្នាំង សម្រេចនិតិភាវៈហើយ ចិញ្ចឹម ជីវិតដោយការងាររបស់ស្មូនឆ្នាំង ថ្ងៃមួយឃើញព្រះសាស្តាហើយ មានចិត្ត ជ្រះថ្លា ធ្វើបាត្រដីមួយរចនាយ៉ាងល្អ ថ្វាយព្រះដ៏មានព្រះភាគ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះអន្ទោលទៅក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតជាបុត្តរបស់នាងរូបសារីព្រាហ្មណី ជាប្អូនប្រុស របស់ព្រះថេរៈឈ្មោះសារីបុត្ត ក្នុងនាលកគាមដែនមគធៈមានឈ្មោះថាចុន្ទៈ ។ កុលបុត្តនោះចម្រើនវ័យហើយ បួសតាមព្រះធម្មសេនាបតី អាស្រ័យព្រះធម្មស េនាបតី ផ្តើមតាំងវិបស្សនា ធ្វើសេចក្តីព្យាយាមបានអភិញ្ញា ៦ ក្នុងកាល មិនយូរឡើយ សមដូចគាថាព័ន្ធដែលលោកចងទុកក្នុងអបទានថា ខ្ញុំកើតជាស្មូនឆ្នាំងក្នុងនគរហង្សវតី ខ្ញុំបានឃើញព្រះពុទ្ធ ទ្រង់ ប្រាសចាកធូលីគឺកិលេស ទ្រង់ឆ្លងជំនន់គឺកិលេស មិនមានអាសវៈ ។ ខ្ញុំបានថ្វាយបាត្រដីដែលខ្ញុំធ្វើល្អហើយ ដល់ព្រះពុទ្ធដ៏ប្រសើរ ខ្ញុំថ្វាយបាត្រដល់ព្រះមានបុណ្យ មានព្រះហបឫ ទ័យទៀងត្រង់ ទ្រង់មិនញាប់ញ័រដោយលោកធម៌ ។ ខ្ញុំកាល កើតក្នុងភព តែងបានថាសមាសផង ថាសមាសក្រឡៃប្រាក់ ផង ចានជាវិការៈនៃកែវមណីផង ។ ខ្ញុំតែងបរិភោគដោយ ភាជន៍ នេះជាផលនៃបុញ្ញកម្ម ខ្ញុំជាអ្នកប្រសើរដោយយសបរិវារជាងជនទាំងឡាយ ។