ជោតិទាសត្ថេរគាថា

ក្បាលទី 41 · ទំព័រ 753

ពួកជនណាបៀតបៀនពួកមនុស្ស ដោយកម្មដែលច្រឡំ ដោយកម្ម ក្លាខ្លាំងផង ដោយកម្មផ្សេងៗផង ពួកជនទាំងនោះ ឈ្មោះថា មាន ព្យាយាមអាក្រក់ ជនទាំងនោះតែងត្រូវជន ( ឯទៀត ) ធ្វើ ( ឲ្យដល់នូវ សេចក្តីទុក្ខ ) តាមដំណើរដូច្នោះ ព្រោះថាកម្ម ( របស់ជននោះ ) មិនចេះ វិនាសទេ ។ ជនធ្វើនូវកម្មណា ទោះបីល្អឬអាក្រក់ ធ្វើនូវកម្មណាៗ រមែង ជាទាយាទ ( ទទួលផល ) នៃកម្មនោះៗ ។