អដ្ឋកថា ជោតិទាសត្ថេរគាថា
គាថារបស់ព្រះជោតិទាសត្ថេរ មានពាក្យផ្តើមថា យេ ខោ តេ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈ មានអត្ថុប្បត្តិហេតុដូចម្តេច ។ ព្រះថេរៈនេះ ក៏ជាអ្នកមានបុញ្ញាធិការ ដែលធ្វើទុកហើយក្នុងព្រះពុទ្ធអង្គ មុនៗ សន្សំបុណ្យទាំងឡាយទុកក្នុងភពនោះៗ ក្នុងកាលព្រះដ៏មានព្រះភាគ ព្រះនាមថា សិខី កើតក្នុងផ្ទះមានត្រកូល ដល់នូវភាពជាអ្នកដឹងក្តីហើយ ។ ថ្ងៃមួយ ឃើញព្រះសាស្តាយាងទៅបិណ្ឌបាត មានចិត្តជ្រះថ្លា បានថ្វាយផ្លែ ស្លា ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ អន្ទោលទៅក្នុងទេវតានិងមនុស្សទាំង ឡាយ ក្នុងពុទ្ធុប្បាទនេះ កើតជាបុត្តរបស់ព្រាហ្មណ៍ដែលសម្បូរដោយសម្បត្តិក ្នុងបាទិយត្ថជនបទបានឈ្មោះថាជោតិទាសៈ ។ កុលបុត្តនោះដឹងក្តីហើយនៅ គ្រប់គ្រងផ្ទះ ថ្ងៃមួយឃើញព្រះមហាកស្សបត្ថេរត្រាច់ទៅបិណ្ឌបាត ក្នុងស្រុក របស់ខ្លួន មានចិត្តជ្រះថ្លា ឲ្យព្រះថេរៈឆាន់ហើយ ស្តាប់ធម៌ក្នុងសម្នាក់របស់ ព្រះថេរៈ ឲ្យសាងវិហារធំលើភ្នំក្បែរស្រុកខ្លួន និមន្តព្រះថេរៈឲ្យនៅក្នុងវិហារនោះ ទំនុកបម្រុងដោយបច្ច័យ ៤ បាននូវការសង្វេគព្រោះព្រះធម្មទេសនារបស់ ព្រះថេរៈ បួសហើយចម្រើនវិបស្សនា ជាអ្នកបានអភិញ្ញា ៦ ក្នុងកាលមិន យូរឡើយ សមដូចគាថាព័ន្ធដែលលោកចងទុកក្នុងអបទានថា ខ្ញុំបានឃើញព្រះពុទ្ធ ទ្រង់ប្រាសចាកធូលី ជាច្បងក្នុងលោក ប្រសើរជាងនរៈ រុងរឿងដូចផ្កាកណិការ ទ្រង់គង់នៅក្នុងចន្លោះ ភ្នំ ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយធ្វើនូវអញ្ជលីលើក្បាល បានយកផ្លែស្លាទុំទៅថ្វាយព្រះពុទ្ធដ៏ប្រសើរ ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែស្លាក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃផលទាន ។ កិលេស ទាំងឡាយ ខ្ញុ