គាថាព្រះហេរញ្ញកានិត្ថេរ

ក្បាលទី 41 · ទំព័រ 759

ថ្ងៃនិងយប់ តែងកន្លងទៅ ជីវិតរមែងរលត់ទៅ អាយុរបស់ សត្វទាំងឡាយរមែងអស់ទៅ ដូចទឹកស្ទឹងតូច ។ ជនពាលដែលកំពុងធ្វើកម្ម ដ៏លាមក ក៏មិនភ្ញាក់រពឫក ( រហូតដល់ ) ផលដ៏ក្តៅក្រហាយមានដល់ គេក្នុងកាលជាខាងក្រោយ ព្រោះថា វិបាករបស់កម្មនោះជាវិបាកដ៏លាមក ។ ហេរញ្ញកានិត្ថេរ ។