សោមមិត្តត្ថេរគាថា
ក្បាលទី 41 · ទំព័រ 764
បុគ្គលតោងកំណាត់ឈើតូច រមែងលិចចុះក្នុងជំនន់ធំ យ៉ាងណាមិញ បុគ្គលអាស្រ័យមនុស្សខ្ជិល ទុកជាមានការរស់នៅដោយល្អ ក៏ រមែងលិចចុះ ( ក្នុងសង្សារវដ្ត ) យ៉ាងនោះដែរ ។ ព្រោះហេតុនោះ បុគ្គលគប្បីវៀរបុគ្គលខ្ជិល អ្នកមានព្យាយាមថោកទាបនោះចេញ គប្បីនៅ រួមជាមួយនឹងពួកអរិយៈ ជាបុគ្គលស្ងប់ស្ងាត់មានឈានមានចិត្តស្លុង ( ទៅកាន់ ព្រះនិព្វាន ) ជាបណ្ឌិតមានព្យាយាមតឹងរឹុងអស់កាលជានិច្ច ។ សោមមិត្តត្ថេរ ។ ៥