គាថាព្រះមហាកាឡត្ថេរ

ក្បាលទី 41 · ទំព័រ 775

ស្រីឈ្មោះនាងកាឡី មានសរីរៈធំ មានរូបខ្មៅដូចក្អែក បំបាក់ភ្លៅម្ខាង ហើយបំបាក់ភ្លៅម្ខាងទៀត បំបាក់ដៃម្ខាងហើយ បំបាក់ដៃម្ខាង ទៀត ទម្លាយនូវក្បាល ( របស់មនុស្សស្លាប់ធ្វើឲ្យមានខួរហូរចេញ ) ដូច ឆ្នាំងទធិ ស្រីនុ៎ះអង្គុយរៀបចំ ( សរីរៈសពនោះ ) បុគ្គលណាអ្នកមិនឈ្លាសវៃ តែងធ្វើនូវឧបធិក្កិលេស បុគ្គលនោះជាមនុស្សល្ងង់ រមែងដល់នូវសេចក្តី ទុក្ខរឿយៗ ព្រោះហេតុនោះ បុគ្គលកាលដឹង មិនគួរធ្វើឧបធិឡើយ អាត្មាអញ សូមកុំឲ្យមានក្បាលបែកធ្លាយដេក ( ស្តូកស្តឹង ) ទៀតឡើយ ។ មហាកាឡត្ថេរ ។ ៥