អដ្ឋកថា គាថាព្រះមហាកាឡត្ថេរ

ក្បាលទី 41 · ទំព័រ 775

គាថារបស់ព្រះមហាកាឡត្ថេរ មានពាក្យផ្តើមថា កាឡី ឥត្ថី ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈ មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយ សន្សំ បុណ្យក្នុងភពនោះៗ ក្នុងព្រះពុទ្ធអង្គមុនៗ ។ ក្នុងកប្បទី ៩១ រាប់ថយអំពី ភទ្ទកប្បនេះ កើតក្នុងផ្ទះមានត្រកូល ដល់នូវភាពជាអ្នកដឹងក្តីហើយ ចូលទៅកាន់ ព្រៃដោយ ករណីយកិច្ចឯណានីមួយ ឃើញសំពត់បង្សុកូលចីវរដែល ព្យួរនៅត្រង់មែកឈើ ក្នុងព្រៃនោះ មានចិត្តជ្រះថ្លាថា សំពត់កាសាវព្រស្ត ដែលជាទង់ជ័យនៃព្រះអរិយៈ សំយុងនៅទីនេះ ហើយបេះផ្កាកណ្តឹង បូជា សំពត់បង្សុកូលចីវរនោះ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ អន្ទោលទៅក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងត្រកូលនៃឈ្មួញរទេះ នាសេតព្យនគរ មាន ឈ្មោះថាមហាកាឡ ដឹងក្តីហើយ នៅគ្រប់គ្រងផ្ទះ ផ្ទុកទំនិញដោយរទេះ ៥០០ ទៅកាន់នគរសាវត្ថីដោយកិច្ច គឺការជួញដូរ ដាក់រទេះក្នុងទីមួយកន្លែង បន្ទោបង់ នូវការហត់នឿយក្នុងការដើរផ្លូវ អង្គុយជាមួយបរិស័ទរបស់ខ្លួន ឃើញពួក ឧបាសកកាន់យកគ្រឿងក្រអូប និងកម្រងផ្កាជាដើមទៅកាន់វត្តជេតពនមហាវ ិហារក្នុងវេលាល្ងាច ខ្លួនឯង ក៏ទៅកាន់វិហារជាមួយពួកឧបាសកទាំងនោះ ស្តាប់ធម៌ក្នុងសម្នាក់របស់ព្រះសាស្តាហើយ បាននូវសទ្ធា បួសហើយអធិដ្ឋាន សោសានិកង្គធុតង្គ គឺនៅក្នុងព្រៃខ្មោចជាវត្ត ហើយចូលព្រៃស្មសាន ។ ថ្ងៃ មួយ មានស្រីម្នាក់ឈ្មោះថា កាឡី ជាអ្នកបូជាសព កាច់ជើងកាច់ដៃរបស់ សាកសពដែលស្លាប់ថ្មីៗ ទាំងសងខាង វាយបំបែកក្បាលឲ្យខួរហូរចេញដូច ឆ្នាំងទធិ ហើយដាក់អវ័យវៈគ្រប់ចំណែកឲ្យដូចដើម ដើម្បីឲ្យព្រះថេរៈចម្រើនកម្ម ដ្ឋាន តម្កល់ទុកឲ្យព្រះថេ