តិស្សត្ថេរគាថា

ក្បាលទី 41 · ទំព័រ 780

បុគ្គលអ្នកមានក្បាលត្រងោល ដណ្តប់សង្ឃាដិ ជាអ្នកបាន បាយ ទឹក សំពត់និងទីដេក ឈ្មោះថាបានវត្ថុជាសត្រូវច្រើន ។ ភិក្ខុអ្នកមាន សតិ លុះដឹងទោសនុ៎ះ ថាជាភ័យធំក្នុងសក្ការៈទាំងឡាយហើយ គួរជាអ្នក មានលាភតិច មិនឈ្លក់ដោយលាភ វៀរឲ្យស្រឡះ ។