អដ្ឋកថា តិស្សត្ថេរគាថា

ក្បាលទី 41 · ទំព័រ 780

គាថារបស់ព្រះតិស្សត្ថេរ មានពាក្យផ្តើមថា ពហូ សបត្តេ លភតិ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈ មានអត្ថុប្បត្តិហេតុ ដូចម្តេច ។ បានឮថា កុលបុត្តនេះក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុងភពនោះៗ ។ ក្នុងកាលព្រះមានព្រះភាគព្រះនាមថាវិបស្សី កើតក្នុងត្រកូលព្រាហ្មណ៍ ដល់ នូវភាពជាអ្នកដឹងក្តីហើយ ជាអ្នកសម្រេចក្នុងសិប្បៈទាំងឡាយ ឃើញទោស ក្នុងកាមទាំងឡាយ លះឃរាវាសវិស័យ បួសជាតាបស សាងអាស្រមនៅ ត្រង់ជាយព្រៃរាំង ។ ដើម្បីអនុគ្រោះតាបសនោះ ព្រះមានព្រះភាគ ទ្រង់ចូល និរោធសមាបត្តិមិនឆ្ងាយអំពីអាស្រមនោះ តាបសចេញពីអាស្រមទៅរកផលា ផល ឃើញព្រះមានព្រះភាគហើយ មានចិត្តជ្រះថ្លា បោះបង្គោល ៤ ធ្វើ បារាំដោយមែករាំងដែលមានផ្ការីកស្គុសស្គាយ អំពីខាងលើព្រះមានព្រះភាគ ឈរបូជាព្រះមានព្រះភាគដោយផ្ការាំងថ្មីផង ស្រស់ផង អស់ ៧ ថ្ងៃ មិន លះបីតិ មានពុទ្ធគុណជាអារម្មណ៍ លុះរំលងទៅ ៧ ថ្ងៃ ព្រះសាស្តាចេញ អំពីនិរោធ ទ្រង់ត្រិះរិះដល់ភិក្ខុសង្ឃ ព្រះខីណាស្រពប្រមាណមួយសែនមក ចោមរោមព្រះសាស្តាក្នុងរំពេចនោះឯង ។ ព្រះមានព្រះភាគ ទ្រង់ប្រកាស សម្បត្តិដែលកើតមានដល់តាបសហើយ ត្រាស់អនុមោទនាហើយយាងចៀស ចេញទៅ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះកើតក្នុងទេវលោក អន្ទោលទៅមកក្នុង សុគតិភពបុណ្ណោះ ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងត្រកូលព្រាហ្មណ៍ នាក្រុង រាជគ្រឹះមានឈ្មោះថាតិស្សៈ ចម្រើនវ័យហើយ រៀនចប់ត្រៃវេទ បង្រៀនមន្ត ដល់មាណព ៥០០ ដល់នូវភាពជាអ្នកប្រសើរដោយលាភ ឃើញពុទ្ធានុភាព ក្នុងគ្រាដែលព្រះសាស្តាយាងទៅកាន់នគររាជគ្រឹះ បាននូវសទ្ធា បួសហើយ ផ្តើមចម្រើនវិ