អដ្ឋកថា កិមិលត្ថេរគាថា
គាថារបស់ព្រះកិម្ពិលត្ថេរ មានពាក្យផ្តើមថា បចីនវំសទាយម្ហិ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ ហេតុកើតសេចក្តីសង្វេគ និងបព្វជ្ជាដែលជាបុព្វភាគនៃរឿងរ៉ាវដែលកើតឡើង នោះ ខ្ញុំបានពោលក្នុងអដ្ឋកថានៃគាថា មានពាក្យថា អភិសត្តោ ជាដើម ក្នុងឯកនិបាតរួចហើយ ដោយគាថានោះ ព្រះថេរៈសម្តែងហេតុនៃការសម្រេច គុណវិសេស របស់ខ្លួនផងដែរ ។ តែក្នុងគាថានេះ គប្បីជ្រាបថា ពោលដល់ពេលដែលលោកសម្រេចគុណវិសេសហើយនៅរួមគ្នាជាមួយព្រះ អានុរុទ្ធនិងព្រះនន្ទិយៈ ។ ព្រះថេរៈកាលសម្តែងដល់ការដែលព្រះថេរៈទាំងនោះ នៅរួមគ្នាដោយការព្រមព្រៀងទើបបានពោលគាថា ២ ថា សក្យបុត្តទាំងឡាយ ជាសំឡាញ់នឹងគ្នា បានលះបង់នូវភោគស ម្បត្តិជាច្រើន ( ទៅនៅ ) ក្នុងព្រៃឈ្មោះបាចីនវង្សទាយៈ ត្រេកអរចំពោះវត្ថុដែលតាំងនៅក្នុងបាត្រដោយការស្វែងរក ។ មានព្យាយាមខ្ជាប់ខ្ជួន មានចិត្តស្លុង មានការខ្មីឃ្មាតមាំ អស់ កាលជានិច្ច លះបង់នូវតម្រេកក្នុងផ្លូវលោក ហើយត្រេកអរ ដោយតម្រេកក្នុងផ្លូវធម៌ ។ បណ្តាបទទាំងនោះ បទថា បចីនវំសទាយម្ហិ បានដល់ ក្នុងព្រៃដែល មានបរិវេណរួមគ្នា មានមនុស្សរក្សាគ្រប់គ្រង មានឈ្មោះថា បាចីនវង្សៈ អធិប្បាយថា ព្រៃនោះ លោកហៅថា បាចីនវង្សទាយវ័ន ព្រោះតាំងនៅក្នុង ទិសខាងកើតនៃភូមិស្រុក និងព្រោះគ្របដណ្តប់ទៅដោយគុម្ពឫស្សី ឬហៅ ថា បាចីនវង្សទាយវ័ន ព្រោះជាព្រៃបឫស្សី ។ បទថា សក្យបុត្តា បានដល់ ពួករាជកុមាររបស់ស្តេចសក្យៈ មាន ព្រះអនុរុទ្ធត្ថេរជាដើម ។ បទថា សហាយកា សេចក្តីថា ឈ្មោះថា ជាសម្លាញ់នឹងគ្នា ព្រោះ ជាផ្លូវ គឺជាការតាំងនៅរួមគ្នា ដោយកើតសេចក្តីសង្វេគរួមគ្នា បួសរួមគ្នា ហើយបំពេញសមណធម៌រួមគ្នា ។