គាថាព្រះនន្ទត្ថេរ
ក្បាលទី 41 · ទំព័រ 790
ខ្ញុំកាលប្រកបនូវគ្រឿងប្រដាប់ ( កាយ ) ជាបុគ្គលអណ្តែត អណ្តូងឃ្លេងឃ្លោង ត្រូវកាមរាគបៀតបៀន ព្រោះមិនមានយោនិសោមនសិការៈ ។ ( ឥឡូវនេះ ) ខ្ញុំដកចិត្តក្នុងភពបានហើយ ព្រោះប្រតិបត្តិដោយ យោនិសោមនសិការៈ តាមព្រះពុទ្ធជាអាទិច្ចពន្ធុ ព្រះអង្គមានកុសលោបាយ ( ឧបាយល្អ ) ។ នន្ទត្ថេរ ។ ៥