សិរិមត្ថេរគាថា
ក្បាលទី 41 · ទំព័រ 798
បើពួកបរេជន ( មនុស្សផ្តេសផ្តាស ) សរសើរនូវបុគ្គល ដែលមិនតម្កល់ខ្លួនខ្ជាប់ខ្ជួន ពួកបរេជនសរសើរនូវបុគ្គលដែលមិនតម្កល់ខ្លួន ខ្ជាប់ខ្ជួននោះឯង ជាការណ៍ឥតអំពើ ។ បើពួកបរេជន តិះដៀលនូវបុគ្គល ដែលតម្កល់ខ្លួនខ្ជាប់ខ្ជួនល្អ ពួកបរេជន តិះដៀលនូវបុគ្គលដែលតម្កល់ខ្លួន ខ្ជាប់ខ្ជួនល្អនោះឯង ជាការណ៍ឥតអំពើ ។ សិរិមត្ថេរ ។ ឧទ្ទាន និយាយអំពីមហាចុន្ទត្ថេរ ១ ជោតិទាសត្ថេរ ១ ហេរញ្ញកានិត្ថេរ ១ សោម មិត្តត្ថេរ ១ សព្វមិត្តត្ថេរ ១ មហាកាឡត្ថេរ ១ តិស្សត្ថេរ ១ កិម្ពិលត្ថេរ ១ នន្ទត្ថេរ ១ សិរិមត្ថេរ ១ រួមជាថេរៈ ១០ អង្គមានឫទ្ធិច្រើន ។